ធ្លាប់ជាប់គុក៣ដងមិនរាងចាលចេញមកវិញធ្វើសកម្មភាពលួចកាច់សោរកម៉ូតូទៀត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់គុកចំនួន៣ដងពីបទធ្វើសកម្មភាពលួចកាច់សោរកម៉ូតូត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាតខ្លួនបញ្ជូនទៅទីបញ្ជារការខេត្តបន្ទាយមានជ័យទាំងយប់កាលពីថ្ងៃទី០៦ខែមិនថុនាឆ្នាំ២០១៧នេះ។

លោកជា ដាមេបញ្ជារការអាវុហត្ថក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យមានឈ្មោះលីវ ញឹមហៅដេវីត(ស្វិត)ភេទប្រុសអាយុ១៧ឆ្នាំរស់នៅមិនពិតប្រាកដ ។

លោកថាៈជនសង្ស័យរួបនេះបានធ្វើសកម្មភាពលូចកាច់សោរកម៉ូតូមួយគ្រឿងម៉ាកស្កុបពីសេរីឆ្នាំ២០១៤ ពណ៌សលាយខៀវគ្មានស្លាកលេខ/លេខម៉ាស៊ីMLHJF3620E5115962 ដែលម្ចាស់ឈ្មោះពុំ តេភេទប្រុសអាយុ៥៥ឆ្នាំរស់នៅក្នុងភូមិបាលិលេយ្យ០២សង្កាត់ក្រុងប៉ោយប៉ោយ នៅចំណុចផ្សារត្រីឋិតក្នុងភូមិបាលិលេយ្យ០១សង្កាត់ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង៥និង២៣នាទីល្ងាចថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៧ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេចត្រូវប្រជាពលរដ្ឋ រួមជាមួយម្ចាស់បានរាយការណ៏ជូនកម្លាំងអាវុធហត្ថស្នាក់ការ៥៦៨ជួយអន្តរាគមន៏ភ្លាមៗ ដេញ បង្ករកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងចាប់បាននៅក្បែរសាលាវិទ្យាល័យប៉ោយប៉ែតឋិតក្នុងភូមិមិត្តភាព/សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថាៈជនសង្ស័យរួបនោះក្រោយពីសាកសួរកសាងសំណុំរឿងគេឆ្លើយសារភាពថាគេបានធ្វើសកម្មភាពកាច់សោម៉ូតូជនរងគ្រោះខាងពិតមែន ហើយជននេះគេឆ្លើយបន្ថែមថាខ្លួនគេត្រូវសមត្ថកិច្ចចាប់ទៅដាក់គុកចំនួន៣ ដងទាំងលើកនោះ។ហើយនៅក្នុងឆ្នាំ២០១៦កន្លងមកជនសង្ស័យរួបនេះបានធ្វើសកម្មភាពជាមួយបក្ខពួករបស់គេមួយក្រុមកាច់សោរក៏ម៉ូតូជាង០៧គ្រឿងតែត្រូវកម្លាំងចាប់បានផងដែរ ក្រោយមកជននេះបានចេញពីគុកធ្វើសកម្មភាពកាច់ករសោរម៉ូតូនៅចំណុចខាងលើទៀត។ចំណែកម៉ូតូត្រូវកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់ដើមវិញបន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ ៕ វណ្ណា

...

IMG-20170607-WA0021 IMG-20170607-WA0022 IMG-20170607-WA0023 IMG-20170607-WA0025 IMG-20170607-WA0027 IMG-20170607-WA0028 IMG-20170607-WA0029

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print