អាមេរិកនិងនៅឯកាដោយសារតែគោលនយោបាយអាត្មានិយមរបស់ប្រធានាធិបតីដូណាលត្រាំ

ចែករំលែក៖

អាមេរិកជាប្រេសមានសិទ្ធអំណាច នៅលើឆាកអន្តរជាតិជាច្រើនទស្សវត្តកន្លងមក ហើយការនិយាយស្តីរបស់អាមេរិក  ត្រូវបានប្រទេសដទៃទៀតទទួលស្កាល់ស្តាប់តាម ជានិច្ច  ប៉ុន្តែរយៈពេលចុងក្រោយនេះ អត្ថិពលរបស់ អាមេរិកបាន ធ្លាក់ចុះយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិចាប់ តាំងពីអាមេរិក ដកកិច្ចព្រមព្រៀងពាណិជ្ចកម្មអន្តរទ្វីប  TPP ការកាត់បន្ថយ ជំនួយដល់ អង្គការសហប្រជាជាតិ ។ នៅពេលចុងក្រោយនេះអាមេរិក បានដកខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុង ប៉ារីស ដែលមាន ១៩៥ប្រទេសជាសមាជិក។

សកម្មភាព អាត្មានិយម របស់ លោកត្រាំ អាចធ្វើឲ្យអាមេរិកត្រូវបាត់បង់គ្រប់យ៉ាង ។ ប្រទេសជាច្រើនជុំវិញពិភពលោកបានរិះគន់យ៉ាងខ្លាំង ពិសកម្មភាពដកអាមេរិកចេញពីកិច្ចព្រមព្រៀង ក្នុងពេលដែល ប្រទេស ១៩៤ផ្សេងទៀតនៅតែបន្ត អនុវត្ត កាត់បន្ថយការបញ្ចេញឧស្មាន់ពុល ។សកម្មភាពទាំងនោះគឺចាការឆ្លាតហួស ប្រមាណរបស់មេដឹក នាំអាមេរិកឬ។

តាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន CNN នៅថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៧នេះថា  អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្រទេសកូរ៉េខាងជើង ក៏បានចោទប្រកាន់លោកដូណាល់ ត្រាំ ផងដែរថា លោកមានភាព អាត្មានិយម ចំពោះកិច្ចព្រមព្រៀង ខាងលើ។

នៅក្នុងសេចក្ដីថ្លែងការណ៍ មួយរបស់ក្រុងព្យុងយ៉ាង បានឲ្យដឹងថាចលនារបស់ទីក្រុងវ៉ាស៊ីនតោន នៅតែខ្វះចន្លោះ ដោយសារតែ ការចង់តែ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែខ្លួនដឹងថា នឹងធ្វើឲ្យប៉ះពាល់ភពផែនដីទាំងមូល ឈានទៅរកភាពវិនាសកម្ម យ៉ាងណាក្ដី ដែលសកម្មភាព អាត្មានិយមរបស់អាមេរិក នឹងធ្វើឲ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់អន្ដរជាតិក្នុងគោលបំណង ការពារបរិស្ថាន ។

បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កន្លងមក មានរឿងរ៉ាវ ជាច្រើនដែលបានកើតឡើង ដោយសារតែរដ្ឋបាលថ្មី របស់លោកត្រាំ រួមមានទាំងការដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុ ទីក្រុងប៉ារីស ការដកខ្លួនចេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី PPT ការវាយប្រហារ ដោយមីស៊ីលចំនួន៥៩គ្រាប់ ទៅលើប្រទេសស៊ីរី ការបង្កជម្លោះផ្នែក ការទូត ជាមួយនឹងសហភាពអឺរ៉ុបនិងសហព័ន្ធអារ៉ាប់រួម ក៏ដូចជាការប្រឈមមុខ ប្រដាប់អាវុធមួយនឹងប្រទេសកូរ៉េខាងជើង ជាពិសេសនោះ គឺការចែក រំលែក ព័ត៌មានសម្ងាត់ជាមួយនឹងប្រទេសរុស្ស៊ី ៕

...

trump-air-pollution donald-trump-kim-j_3545919b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print