ក្រោយពេលចិននិងរុស្ស៊ីធ្វើការសាកល្បងយន្តហោះដឹកអ្នកដំណើររបស់ខ្លួនដោយជោគជ័យ ដែលអាចផលិតយន្ត ហោះដឹកអ្នកដំណើរ ក្នុងពេលអនាគត់ដ៏ខ្លី ។ ចិននិងរុស្ស៊ីបាននឹងមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុក បញ្ចប់ការអាស្រ័យទៅលើក្រុមហ៊ុន អាមេរិកនិងអឺរ៉ុប។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចិននិងរុស្ស៊ី បានសហការគ្នាផលិតយន្តហោះ ដឹកអ្នកដំណើរ អន្តរជាតិគឺអាច ហោះហើរឆ្លងទ្វីបទៅកាន់ប្រទេសដទៃទៀតថា ដូចជាយន្តហោះធំៗនៅលើពិភពលោក។ ហេតុការនោះហើយអាចធ្វើឲ្យក្រុមហ៊ុនប៊ូអិន និងអែរបឺស ត្រូវបាត់បង់អតិថជនជាច្រើន ។ ពេលនេះចិននិងរុស្ស៊ីបាន លក់យន្តហោះចម្បាំងជាច្រើនទៅក្រៅប្រទេស ហើយបើមានយន្តហោះពាណិជ្ជកម្មនោះ ក៏មានទីផ្សាយមិនចាញ យន្តហោះសង្គ្រាមនោះដែរ។
យោងតាមការចុះផ្សាយរបស់ Popular Mechanics នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧បានឲ្យដឹងថា ការផលិតយន្តហោះដឹកអ្នកដំណើរថ្មីនេះ នឹងត្រូវបែងចែករវាងទីក្រុងមូស្គូ និងប៉េកាំង គឺរុស្ស៊ីនឹងផលិតស្លាបយន្តហោះ តួម៉ាស៊ីននិងកង់ចម្បងខាងក្រោយ ចំណែកចិនវិញ នឹងផលិតតួយន្តហោះស្លាបកន្ទុយរក្សាលំនឹងខាងក្រោយ ចម្រុះខាងមុខយន្តហោះ កងចុះចតខាងមុខប៉ុន្តែទោះជាយ៉ាងណា យន្តហោះនេះ នៅមិនទាន់មានឈ្មោះជាផ្លូវការនៅ ឡើយនោះទេ។
យោងតាមសេចក្តីរាយការណ៍ ថ្មីមួយចេញផ្សាយដោយទស្សនាវដ្ដី Aviation Week បានឲ្យដឹងថាក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ចិន Comacនិងក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរុស្ស៊ី UAC នាពេលថ្មីៗនេះបានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមអភិវឌ្ឍពេញលេញនូវយន្តហោះដឹកអ្នកដំណើរខ្នាតធំថ្មី ដែលរចនាឡើងសម្រាប់ផ្ទុកអ្នកដំណើរ២៨០នាក់ ប្រហាក់ប្រហែលទៅនឹងយន្តហោះប្រភេទ Boeing 787 និង Airbus A330-900។
ក្រុមហ៊ុនរួមទុនគ្នា រវាងចិននិងរុស្ស៊ី ដែលត្រូវគេឈ្មោះថាក្រុមហ៊ុនសាជីវកម្មអន្តរជាតិយន្តហោះពាណិជ្ជកម្មចិន-រុស្ស៊ី CRAIC តាមសេចក្តីរាយការណ៍ ទើបបានធ្វើការចុះបញ្ជីនៅក្នុងទីក្រុងសៀងហៃដែលជាកន្លែងធ្វើការដំឡើងផ្គុំចុងក្រោយរបស់យន្តហោះនេះ ហើយក្រុមហ៊ុន CRAIC នេះ សង្ឃឹមថា នឹងផលិតសម្រេចយន្តហោះថ្មីដំបូង នៅត្រឹមឆ្នាំ២០២៧៕