កាតាជួលយន្តហោះ​៣គ្រឿងជម្លៀសពលរដ្ឋចេញពីសាវឌីអារ៉ាប៊ី

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ កាតា បានសម្រេចជួលយន្តហោះដឹកអ្នកដំណើរ៣គញរៀង ដើម្បីដឹកអ្នកដំណើររបស់ក្រុមហ៊ុន ដែលជាប់គាំនៅក្នុងប្រទេសសាឌីអារ៉ាប៊ី ភាច្រើនជាពលរដ្ឋកាតា វិលត្រឡប់មកស្រុកវិញ។

នៅថ្ងៃទី៦ខែមិថុនា ក្រុមហ៊ុនអាកាសចណ៍កាតា បានប្រកាសថា បានជួលយន្តហោះ៣គ្រឿង សម្រាប់ដឹកអ្នកដំណើរ ដោយសារតែ ប្រទេសទាំងពីបានផ្តាច់ទំនាក់ទំនង ការទូត និងហាមប្រាំការហោះហើយរបស់ក្រុមហ៊ុនកាតាចូលទៅកាន់ អារ៉ាប៊ី។ យន្តហោះដែលជួលនោះ នឹងដឹកអ្នកដំណើរពីទីក្រុង  Jeddah ប្រទេសអារ៉ាប៊ីសាឌី ចូលទៅកាន់ទីក្រុង  Muscat ប្រទេស អូម៉ង ពេលនោះយន្តហោះរបស់កាតា និងទៅទទួល បន្តទៅកាន់ទីក្រុង Doha រដ្ឋធានីកាតា។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍កាតា អ៊ែរវាយ  បានឲ្យដឹងថា «សកម្មភាពរបស់ក្រុមហ៊ុន នៅតែបន្តធម្មតា  មិនមានការផ្អាក់នោះឡើយ បើទោះបីមានការកាត់បន្ថយក្តី។ សកម្មភាពខាងលើរបស់ប្រទេសកាតា កើតឡើងក្នុងពេលដែល ប្រទេស អេហ្ស៊ីប  អារ៉ាប រួម  អារ៉ាប៊ីសា ឌី និង ប្រទេសបារ៉ែនបានកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកាតា  ដោយចោទប្រកាន់ កាតាបានជួយដល់អីរ៉ង  និងក្រុមភេរវកម្ម។

នៅពេលនេះដែរ អារ៉ាបី អាអូឌិត បានផ្តល់ឧកសាសដកលកាតាដើម្បីតផ្ជាប់ទំនាក់ទំនងឡើងវិញ។ រដ្ឋមន្ត្រីការបរទេស សាឌីអារ៉ាបី លោក Adel Al Jubeirបញ្ចាក់ថា កាតា ត្រូវតែអនុវត្តយុទ្ធសាស្ត្រ មួយចំនួនដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរវិញ ក្នុងនោះមាន ការ បញ្ចប់ គាំទ្រ ដល់ក្រុមប្រដាប់អាវុធ ហាម៉ាសនៅប៉ាឡេស្ទីន , ក្រុមបងប្អូន អិស្លាមនៅអេហ្ស៊ីប ជាដើម។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសប្រទេសកាតា លោក Mohammed Bin Abdulrahman Al Thaniក៏បានបញ្ជាក់ផងដែរថា  កាតា បានត្រៀមលក្ខណចចាដើម្បីបញ្ចប់វិវាទ ជាមួយប្រទេសជិតខាង។

ពាក់ព័ន្ធនិងវិវាទនោះដែរ ក្រុមអ្នកស៊ើបអង្កេត មួយចំនួនរបស់អាមេរិក ជឿជាក់ថា រុស្ស៊ី ជាអ្នកចូល Hack ទៅលើសារព័ត៌មាន របស់រដ្ឋ របស់ប្រទេស កាតា និងបានបង្កើតឡើងនូវព័ត៌មានក្លែងក្លាយ ហើយបានចែកចាយជាច្រើន ដោយមានបំណងបង្កឲ្យមានវិបត្តិកើតឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនៅឈូងសមុទ្រ ។

បច្ចុប្បន្ននេះ FBI បានបញ្ជូនមន្ត្រីស៊ើបអង្កេតរបស់ខ្លួនទៅកាន់ក្រុង Doha ប្រទេសកាតា ដើម្បីជួយដល់ រដ្ឋាភិបាលកាតាក្នុងការស៊ុើបអង្កេតជុំវិញបញ្ហាខាងលើ ដោយដាក់ការសង្ស័យទៅលើ ការ Hack ។ក្រុមមន្ត្រីអាមេរិក និងកាតា  បានបញ្ជាក់បែបនេះ ។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីភ្នាក់ងារសម្ងាត់បានប្រមូលផ្តុំគ្នា ដែលមានទីភ្នាក់ងារសន្តិសុខ សហរដ្ឋអាមេរិកដែលបានចង្អុលបង្ហាញអំពីការចូល Hack របស់រុស្ស៊ី ដែលជាអ្នក នៅពីក្រោយរឿងវិបត្តិរបស់ប្រទេស កាតា ហើយសេចក្តីរាយការណ៍បឋមនោះ គឺថា រដ្ឋាភិបាលកាតាត្រូវបានគេចូល Hack ក្នុងអំឡុងពេល២សប្តាហ៍មុន ។

គេបានដឹងថា កាតា ជាប្រទេសដែលមានមូលដ្ឋានសម្រប់យោធាសហរដ្ឋអាមេរិក នៅក្នុងតំបន់ ។

ដូចគ្នានេះដែរ ទីភ្នាក់ងារស៊ើបអង្កេតមួយនេះក៏បាន ដាក់ការសង្ស័យទៅលើប្រទេសរុស្ស៊ី ក្នុងការចូល Hack មកលើទិន្នន័យនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ២០១៦ផងដែរ ៕

...

saudi_foreign_minister_adel_al_jubeir_reuters_620x335_vlqi hang-qatar-thue-3-may-bay-so-tan-hanh-khach-con-bi-ket-tai-3-san-bay-111334

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print