នៅក្នុងបទសម្ភាសន៍ជាមួយ លោក Oliver Stone អ្នកដឹកនាំកម្មវិធីដ៏ល្បីរបស់អាមេរិក ប្រធានាធិបតីពូទីនបានបញ្ចាក់ថា ពីសង្គ្រាមរវាងអាមេរិកនិងរុស្ស៊ី បើអាចផ្ទុះឡើងនោះ គ្មានអ្នកណាម្នាក់នៅរស់ឡើយ។
លោកពូទីន បានឆ្លើយនៅសំណួរ ស្តីពីសង្គ្រាមរវាងប្រទេសមហាអំណាច យោធាទាំងពីរអាចផ្ទុះឡើង ពេលនោះលោកពូទីន បានលើកឡើងថា«ខ្ញុំគិតថា គ្មានអ្នកណាអាចនៅរសឡើង ក្នុងសង្គ្រាមបែបនេះ»។ លោកពូទីនបន្តទៀតថា សម្ព័ន្ធមិត្តយោធាណាតូ កំពុងស្វែងរកសត្រូវ ដើម្បីភាព ស្ថេតស្ថេររបស់ ណាតូ។ បើណាតូគ្មានស្ត្រូវទេ និងត្រូវរលាយបែកខ្ញែកមិនខានឡើយ។
ទាំងនោះហើយបានជាណាតូ ធ្វើសកម្មភាប ចាត់ទុកភាគីណាមួយជាសត្រូវ ទើប ណាតូអាចបន្តឈរជើងបាន ហើយសត្រូវដែលណាតូ សម្តៅនាពេលនេះគឺរុស្ស៊ី។ បើទោះបីបែបណាក្តី លោកពូទីនសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីនិងល្អប្រសើរឡើង មិនឈានទៅរកសង្គ្រាមនោះឡើយ។
លោកពូទីន បានឆ្លើយនៅសំណួរ របស់លោកOliver Stone នៅថ្ងៃទី៦ខែមិថុនា ថា« ខ្ញុំសង្ឃឹម ហើយតែងតែសង្ឃឹម រហូតដល់ថ្ងៃ ស្លាប់ យើងនឹងមានទំនាក់ទំនងល្អនិងគ្នា។ នៅក្នុងបទសម្ភាសន៍នោះមាន ៤ផ្នែកផ្សេងគ្នា នឹងត្រូវផ្សាយនៅលើកញ្ចក់ទូរទស្ស អាមេរិកនាថ្ងៃតី១២និង១៥ខែមិថុនាខាមុខ។
ការលើកឡើងរបស់លោកពូទីន គឺជារឿងសមហេតុផល បើសង្គ្រាមអាមេរិកនិងរុស្ស៊ីផ្ទុះ ឡើង ប្រជាពលរដ្ឋប្រទេសទាំងពីរពិបាក់ ក្នុងការរក្សាជីវិត ទាំងប្រទេសដទៃទៀតនៅលើពិភពលោក ដោយសារតែប្រទេសទាំងពី មានអាវុធ ទំនើបៗជាច្រើនពិសេសគឺគ្រាប់បែកបរមាណូ។ បើសរុបអាវុធបរមាណូរបស់អាមេរិកនិងរុស្ស៊ី គឺអាចបំផ្លាញភពផែនដីនេះទាំងមូល ឲ្យទៅជាភពរហោស្ថានគ្មានមនុស្សរស់នៅបាន។
នៅពេលនេះបើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នា ក្តី តែអាមេរិក និងរុស្ស៊ីខិតខំបញ្ចៀស សង្គ្រាមកើតឡើង រវាងប្រទេសទាំង ពីរ អាចបំផ្លាញគ្រប់យ៉ាង ។ ក្រុមអ្នកវិភាគលើកឡើងថាទាំងរុស្ស៊ីនិងអាមេរិក បើមានសង្គ្រាមនោះ គ្មានប្រទេសណាមួយព្រមចុះចាញ់ឡើង ទោះបីខ្លួនត្រូវរលាយក្តី។
បើទោះបីខិតខំបញ្ចៀសសង្គ្រាម តែប្រទេសទាំងពីរបានត្រៀមលក្ខណរួចរាល់សម្រាប់សង្គ្រាមជាទ្រងទ្រាយធំ ហើយបើប្រទេស ១ក្នុងចំណោមពីរមិនត្រៀមលក្ខណ ប្រាកដជាចាញ មិនខាន។ កន្លងមកមេដឹកនាំរុស្ស៊ីបានបញ្ចាក់ថា មីស៊ីលការពារ របស់អាមេរិក ដាក់នៅគ្រប់ទិសទីជុំវិញពិភពលោកនោះ មិនមែនសម្តៅទៅលើកូរ៉េខាងជើងនោះឡើយ គឺសម្តៅទៅលើរុស្ស៊ីទៅវិញទេ។
ចំណែករុស្ស៊ីក៏មិននៅស្ងៀមដែរកាលពីប៉ុន្មានថ្ងៃមុខ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សាយថា រុស្ស៊ីបានបញ្ចូនកាំជ្រួចមីស៊ីល ទៅកាន់ព្រំដែនជាប់ប្រទេសប៉ូឡូញ និង Lithuania ដូចជាការត្រៀមលក្ខណធ្វើសង្គ្រាមជាមួយប្រទេសតំបន់អឺរ៉ុប។
ក្រោយមានការប្រឈមមុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។
កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី។ ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការ បញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។
មូលហេតុនៃការបញ្ជាក់នេះមកពី មួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពអេស្តូនីនាំគ្នាផ្សាយថា មីស៊ីលធុន Iskander-M ដឹក ទៅនោះគឺតាមកប៉ាល់ចេញពីផែក្រុង Siant -Petersbourg ទៅ។ ម៉្លោះហើយបានជារសៀលកន្លងទៅដោយថ្លែងទៅពួកអ្នកកាសែត តំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ទោ Igor Kona- shenkov លម្អិតថា កងទ័ពរុស្ស៊ីដែលធ្លាប់បានបញ្ជូនមីស៊ីលបែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad នឹងបន្តបញ្ជូនវាតទៅទៀតទាំងក្នុងអនាគតសមទៅតាមតម្រូវការសម្រាប់ធ្វើលំហាត់សឹក។
Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងត្រៀមប្រយុទ្ធអង្គ ភាព ទ័ពមីស៊ីល២៤ម៉ោងលើ២៤ម៉ោង តែង បោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវគោកដោយវិធីខ្លួនឯង។
ឧត្តមសេនីយ៍តំណាងឲ្យក្រសួងការពារជាតិ រុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពីចំណុចរសើបមួយទៅផងគឺថា ការដឹកមីស៊ីល Iskander លើកនេះត្រូវរុស្ស៊ីធ្វើដោយចំហដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាងសម្ញែងនៅលើក ប៉ាល់ឈ្មោះ Ambal ដែលដឹកវាគ្រាន់ជា នុយទាក់ភ្នែកផ្កាយរណបអាមេរិកាំង ហើយ មិនយូរប៉ុន្មានក៏មានផ្កាយរណបឈ្លបការណ៍ អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែន ហេតុដែលអនុញ្ញាតឲ្យភាគីរុស្ស៊ីបរិហារអាក្រាតប្រតិបត្តិការបំពេញដោយផ្កាយ រណបអាមេរិកាំង រួចកំណត់បានយ៉ាងទៀង ទាត់អំពីកម្ពស់ហោះ និងផ្លូវហោះរបស់វានៅ ពីលើដែនដីរុស្ស៊ី ។
ពិតជាយោងលើទិន្នន័យផ្តល់ដោយផ្កាយ រណបខ្លួនដែលបណ្តាញឈ្លបការណ៍អាមេរិកាំងថ្ងៃកន្លងទៅទម្លាយដំណឹងថា រុស្ស៊ី ចាប់ផ្តើមដឹកមីស៊ីល Iskander ទៅកាន់ខេត្ត Kaliningrad ។ មូស្គូធ្លាប់បានឲ្យដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធ អូតង់ដែលនៅតែបន្តដំឡើងខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញ ខែលដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិខ្លួន។
កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងពីប្រជាពល រដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរ នឹងកើតឡើងក្នុងពេលឆាប់ៗ។
ការប្រកាស ខាងលើស្របពេលដែលភាពតានតឹងកំពុង តែកើនខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់ទីលំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។
សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយ ណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា ៕

