យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះ អាមេរិក USS George H.W Bush បានបើកការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ដោយវាយប្រហារ ចេញពីដែនសមុទ្រមេឌីទែរ៉ាណេ។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក Kenneth Whitesellបានប្រកាសថា«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម IS នៅក្នុងប្រទេសស៊ីរី គឺជាការអនុវត្ត តាមកិច្ចសន្យាជាមួយសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។
នាវាផ្ទុកយន្តហោះUSS George H.W Bush ធ្លាប់បានចូលរួមវាយប្រហារក្រុម IS ពីដែនសមុទ្រ មេឌីទែរ៉ាណេកាលពីដើមខែមីនា ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។
អាមេរិកចាប់ផ្តើមយុទ្ធនាការ «ដកទាំងឭស» ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ចាប់តាំងពីខែស៊ីហា ឆ្នាំ២០១៤។ មកទលពេលនេះអាមេរិកបានវាយប្រហារ តាមដែនអាកាសសរុប ១៧.០០០លើក ទីលើទីតាំង របស់ក្រុម ភេរវកម្ម ។ មន្ទីបញ្ចកោណអាមេរិក បានបញ្ចាក់ថា ប្រាក់ចំណាយសម្រាប់ ការវាយប្រហារនោះគិត ត្រឹមថ្ងៃ ទី៣០ខែមេសាឆ្នាំ២០១៧ គឺ ៣,១ពាន់លានដុល្លារ។
សកម្មភាពវាយប្រហារខាងលើ របស់ នាវាផ្ទុកយន្តហោះUSS George H.W Bush បានធ្វើឡើងក្នុងពេលដេលកម្លាំងទាហានជនជាតិឃឺដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីក្រុង Raqqa រដ្ឋធានីរបស់ក្រុម IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជនជាតិឃឺដ ទើបតែទទួលបានការផ្តាល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាលអា សាដ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាំ ។បើទោះបីមានការប្រឆាំងពីរុស្ស៊ី តែអាមេរិកនៅតែវាយប្រហារដដែល។
នៅថ្ងៃទី៦ខែមិថុនា សម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង កម្លាំងទាហានរដ្ឋាភីបាលស៊ីរី ដែលចូលទៅកាន់តំបន់ ជិតស្រុក At Tanf។
តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពអាមេរិក CENTCOM បានបញ្ចាក់ថា ការវាយប្រហារខាងលើ ធ្វើឡើងនៅក្នុងតំបន់ ជិតស្រុក At Tanfដែលជាដំបន់ហាមប្រាំ របស់ទាហានលោកខាងលិចឈរជើង។
សារព័ត៌មាន Sputnik បានដកស្រងការប្រកាសរបស់ទីបញ្ចាការកងទ័ពអាមេរិកបានឲ្យដឹងថាបើទោះបីមានការប្រមាណតែកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះដោយមានអាវុធទំនើបៗជាច្រើន។
តំបន់បញ្ជៀសសង្គ្រាមមាន ទំហុំ ៥៥គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក At Tanfជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕
