អ្នកជិតខាងធុនទ្រាន់នឹងក្លិបមីតណាយ ដែលបង្កអំពើកាប់ចាក់គ្នាស្ទើររាល់យប់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងក្លឹបមីតណាយតែងតែមានក្រុមក្មេងស្ទាវនាំគ្នាចូលរាំងកំសាន្តផឹកសីុសប្បាយហើយពេលដែលចេញមកវិញស្រាប់តែបង្កជម្លោះគ្នាដេញកាប់ចាក់គ្នាតាមដងផ្លូវសាធារណះធ្វើអោយមានការំខានដល់អ្នកជិតខាងស្ទើរៀងរាល់យប់។ ជាក់ស្តែងនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ នៅទីតាំងក្លឹបមីតណាយ ផ្លូវវេងស្រេងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីក្រុមក្មេងស្ទាវបានដេញកាប់យុវជនមួយគ្រុមខណះចេញពីរាំលេងកំសាន្ត បណ្តាលអោយរបួសធ្ងន់ម្នាក់ចំណែកប័ក្ខពួកភ័យពេកក៏រត់គេចអោយតែរួចខ្លួនចោលម៉ូតូ២គ្រឿង។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះហាំអីុ ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប័ក្ខពួកដទៃទៀតមិនត្រូវបានស្គាល់ឈ្មោះទេ។ ដោយឡែកម៉ូតូដែលបានបាត់ពេលក្រុមក្មេងទំនើងទាំងនោះដេញកាប់នោះម៉ាកMSX ពណ៍សពាក់ស្លាកលេខភ្នំពេញ1 FT2938 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រឹមសង់ ពណ៍ខ្មៅ មិនចាំស្លាកលេខ។

សាក្សីបានអោយដឹងថា នៅមុនពេលកើតជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមកចូលរាំលេងនៅទីតាំងក្លឹបខាងលើខណះមកដល់វេលាកើតហេតុជនរងគ្រោះក៏ដេញចេញមកក្រៅបំណងទៅផ្ទះស្រាប់តែដើប៉ះនិងនារីម្នាក់ដែលជាស្រីស្នេហ៍ក្រុមក្មេងស្ទាវដែលកាងនៅទីតាំងខាងលើធ្វើអោយពួកគេខឹងហើយបានហៅប័ក្ខចាំវៃក្រុមជនរងគ្រោះ។

សាក្សីដដែលបានបន្តថា ដោយសារតែភ័យក្លាចទើបជនរងគ្រោះតេហៅបងប្អូនមកជួយ ពេលនោះបងប្អូនជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើមិនទាន់និងឈប់ម៉ូតូស្រួលផងស្រាប់តែក្រុមក្មេងស្ទាវទាំងនោះដេញកាប់បណ្តាលអោយភ័យរត់ចោលម៉ូតូអស់រីឯឈ្មោះហាំងអីុរត់មិនរួចក៏ត្រូវរបួសស្ទើសោះខ្លួន។

ក្រោយកើតហេតុជនរងគ្រោះក៏រត់ទៅមន្ទីរពេទ្យខ្លួនឯងចំណែកម៉ូតូ២គ្រោះត្រូវបានបាត់។ គួបញ្ជាក់ថាទីតាំងខាងលើនេះតែងតែមានជម្លោះរវាងក្រុមក្មេងស្ទាវដែលចូលរាំងលេងផឹកសីុស្ទើរតែរាល់យប់តែមិនទាន់ឃើញមត្ថកិច្ចមានវិធានការទប់ស្កាត់អ្វីឡើយ ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print