ខេត្តឧត្តមានជ័យ ៖ លោក គួន សុភាព ប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់ កំពុងតែត្រូវបានប្រជាពលរដ្ឋរិះគន់ថា ទំនិញដែលតិចទួចដែលពួកគាត់ដឹកតាមម៉ូតូរឺគោយន្ដកន្រ្តៃបានតម្រូវអោយពួកគាត់បង់ប្រាក់គ្រប់គ្នា។រីឯអាជីវករផ្សេងទៀតបាននិយាយថារាល់ការបង់ប្រាក់ជូនដល់មន្រ្ដីគយអូស្មាច់ភាគច្រើនគឺមិនដែល ទទួលបានបង្កាន់ដៃគយឡើយ។ដែលគេសង្សយ័ថាការប្រមូលពន្ធរបស់សាខាគយមិនប្រក់ក្ដីវាអាចហូរចូលទៅក្នុងហោប៉ៅបុគ្គលដែលធ្វើការទាមទាប្រាក់ពីពលរដ្ឋតាមតែបបូម៉ាត់ធ្វើអោយពលរដ្ឋមានការឈឺចាប់។
ប្រជាពលរដ្ឋម្នាក់រកស៊ីដឹកដូងមកពីប្រទេសថៃនៅច្រកទ្វាអន្តរជាតិអូស្មាច់បានត្អូញត្អែថាស្ថាបន្ន័ប្រចាំការនៅច្រកទ្វាអូស្មាច់ មានបួនស្ថាបន្ន័ដែលគាត់បានបង់ប្រាក់ក្នុងនោះមាននគបាលអន្តោបវេសន៍ស្នាក់ការច្រកទ្វាកាំកុងត្រូលនិងគយ។គាត់បានបញ្ជាក់បន្ថែថាស្ថាបន្ន័ទាំងបួនខាងលើមានតែស្នាក់ច្រកទ្វាទេដែលទាមទាអោយបង់ប្រាក់ច្រើនជាងគេដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន។
លោកគួនសុភាពប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូស្មាច់បានបដិសេធន៍ចំពោះការចោទប្រកាន់ខាងលើលោកបានបន្ថែមថាខាងលោកមិនបានប្រព្រិត្តឡើយបើខាងកាំកុងត្រូលឬក៍ខាងស្នាក់ការច្រកនោះមានមែន ៕
...