យុវជន៣នាក់កំពុងអង្គុយផឹកទឹកត្នោតជូរសុខៗ ស្រាប់តែមានក្រុមជនក្មេងទំនើងមកកាប់ឡើងសុះពេញខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់បាននាំគ្នាទៅអង្គុយផឹកនៅរោងទឹកត្នោតជូមួយកន្លែងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណះកំពុងអង្គុយផឹកស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវមកធ្វើសកម្មភាពកាប់ប្រហាបណ្តាលអោយរងរបួសធ្ងន់ទាំង៣នាក់រត់អោយគេឯងជួយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៧។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផាវ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបជាងផ្សាដែក មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក២នាក់ទៀតរស់នៅភូមិជាមួយគ្នា។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់មកអង្គុយផឹកទឹកត្នោតជូនៅ កន្លែងដីឡូមួយកន្លែងខាងកើតផ្សារទួលពង្រខណះកំពុងអង្គុយផឹកសុខៗស្រាប់តែមានក្រុមក្មេងទំនើងមានគ្នា៥ទៅ៦នាក់ប្រដាប់ដោយដាវសាំម៉ូរៃមកកាប់ប្រហាបណ្តាលអោយជនរងគ្រោះត្រូវរងរបួសជាច្រើនកាំបិតហូឈាមស្រោចខ្លួន។ ហើយជនរងគ្រោះក៏រត់ចេញពីកាកាប់ប្រហារបស់ក្រុមក្មេងទំនើងដើម្បីអោយអ្នកជិតខាងជួយចំណែកក្រុមជនដៃដល់បានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះឈ្មោះផាវត្រូវបានរត់ទៅមន្ទីរពេទ្យឯកជនមួយកន្លែងតែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏ហៅរថយន្តកងពលតួច៧១១មកបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ ។ រីឯជនរងគ្រោះ២នាក់ទៀតបានរត់ទៅមន្ទីរពេទ្យដោយខ្លួនឯង។

បើតាមសម្តីបុរសម្នាក់ដែលអះអាងថាត្រូវជាពូរបស់ឈ្មោះផាវ បានអោយដឹងថា ជនរងគ្រោះទើបតែមកពីស្រុកឡើងមកភ្នំពេញក្រោយការបោះឆ្នោតនេះទេ ៕  សុខាសែនជ័យ

...

image3 image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print