ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើយដោយការខ្វះការប្រុងប្រយ័ត្នទាំងសងខាង ដែលបុរស២នាក់ជិះម៉ូតូឌុបគ្នា ទៅបុករថយន្តបត់ឆ្លងផ្លូវលឿនមិនបានប្រុងប្រយត្ន័ដូចគ្នាបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ទាំង ២នាក់តែម្ដង។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាមពណ៌សពាក់ស្លាកលេខភ្នំពេញ2H.7057បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថ យន្តបានបត់ឆ្លងផ្លូវទៅផ្លូវលេខ៤៨០ដែលខ្វះការប្រុងប្រយ័ត្ន (បត់លឿនមិនមើលឆ្វេងស្ដាំ)ពេលបត់មិនទាន់ផុតផងក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF.1192ជិះដោយបុរស២នាក់ឌុបគ្នាទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុអក់សើរជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំចំហៀងខាងមុខរថយន្តយ៉ាងពេញទំហឹងតែម្ដង បណ្ដាលអោយបុរស២នាក់ម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី។រីឯរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌចំការមនរងចាំដោយស្រាយនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ
...

