ចាប់បានជនសង្ស័យម្នាក់គាស់បន្ទប់ចូលលួចទ្រព្យសម្បត្តិ ម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខ២នាក់ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលគេហើយម្ចាស់មកទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៧ នៅខាងក្រោយវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះពេជ្យចាន់ធី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបនិងទីលំនៅមិនពិតប្រាកដ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ រីឯម៉ូតូដែលពួកគេជិះមកធ្វើកម្មភាពនោះម៉ាកសង់កូរ៉េ ពណខៀវ ពាក់ស្លាកលេខ ទ៣០២៤ ភព១ ។

តាមសម្តីម្ចាស់បន្ទប់ប្រាប់អោយដឹងថា នៅមុនពេកហេតុរួបគាត់បានទៅយកប្រពន្ធដែលធ្វើការពេលយប់ព្រោះដល់ម៉ោងសម្រាក ដោយចាក់សោរបន្ទប់ត្រឹមត្រូវ និងមានម៉ូតូមួយគ្រឿងទៀតនៅខាងក្នុងខណះមកវិញស្រាប់តែជួបជនសង្ស័យយូកង្ហារចេញមកក្រៅពេលនោះរួបគាត់ឃើញមានយូកង្ហារគាត់ទើបចាប់ម្នាក់រីឯម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានុះមកដល់ចំណុចកើតហេតុនិងយកជនសង្ស័យយកទៅសាកសួននៅប៉ុស្តិ៍ចោមចៅដើម្បីងាយស្រួលតាមចាប់ប័ក្ខបន្តទៀត ៕  សុខាសែនជ័យ

...

image1 image2 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print