ភ្នំពេញ៖ លោក តិមា សោភា អភិបាលរងខណ្ឌដង្កោបានដឹកនាំកម្លាំងសន្ដិសុខខណ្ឌ និងបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខនឹងឃាត់ខ្លួនបានស្ត្រី០២នាក់។ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក នៅចំនណុចក្នុងផ្សារចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក តិមា សោភា អភិបាលរងខណ្ឌដង្កោបានថ្លែងថា មុនពេលចុះបង្ក្រាបស្ត្រីកត់កន្ទុយលេខទាំង២នាក់នេះគឺត្រូវបានប្រជាពលរដ្ឋដែលនៅផ្សារចំការដូងបានរាយការណ៍ដល់អាជ្ញាមានសមត្ថកិច្ចនៅខណ្ឌដង្កោ ទើបលោកបានដាក់កម្លាំងសន្តិសុខខណ្ឌដែលសហការជាមួយកម្លាំងសមត្ថកិច្ចទើបចុះបង្ក្រាបទីតាំងកន្លែងកត់កន្ទុយលេខខាងលើបាន។
ការចុះបង្ក្រាបនេះបានឃាត់ខ្លួនស្ត្រីចំនួន២នាក់ ដែលមានឈ្មោះទី១ ឌឿករត្ន័ អាយុ៣៣ ឆ្នាំ មានមុខរបរជាអ្នកកត់កន្ទុយលេខនៅផ្សារចំការដូងរស់នៅភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ ទី២មានឈ្មោះសម្ភស្ស អាយុ ១៥ឆ្នាំមានមុខរបរជាអ្នកកត់កន្ទុយលេខ ស្នាក់នៅជាមួយគ្នា និងដក់ហូតវត្ថុតាងមួយចំនួន។
បច្ចប្បន្ន ជនសង្ស័យត្រូវបានបញ្ចូនទៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ