តុលាកា​រភ្នំពេញ​បន្ត​សវនាការ​លើ​សំណុំរឿង​ក្លែងបន្លំ​ឯកសារ​ស​ធារ​ណៈ​ និង​ប្រើប្រាស់​ឯកសារ​ក្លែង

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​​ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល​លោក​ចៅក្រម​ ជួន​ សុរា​សី​ បាន​លើក​ពេល​សវនាការ​ ទៅ​ថ្ងៃ​ទី​៧​ ខែតុលា ​ឆ្នាំ​២០១៥​ បន្ត​ទៀត​ ។​

Screenshot (135)

​ជនជាប់ចោទ​៤​នាក់​ នេះ​មានឈ្មោះ​ លោក​Gregg​ Thomas​ Fryett​អាយុ​៤៧​ឆ្នាំ​ជនជាតិ​អង់គ្លេស​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ International​ Green​ Energy​ ឈ្មោះ​ អ៊ុំ​ សំអាង​ អាយុ​៥០​ឆ្នាំ​ ជានា​យក​ក្រុមហ៊ុន​និង​ជា​អភិបាល​ក្រុមហ៊ុន​ International​ Green​ Energy​ ឈ្មោះ​ សឿ​ម​ ដែន​នី​អាយុ​៤០​ឆ្នាំ​ ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រឿងចក្រ​ និង​ឈ្មោះ​ អ៊ុ​ក​កែវ​រតនៈ​ អាយុ​៥៦​ឆ្នាំ​ ជា​អតីត​នាយករង​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ ។​ចំណែក​ពីរ​នាក់​ទៀត​ មាន​ម្នាក់​ជា​មេធាវី​ឈ្មោះ​ ទី​ ពៅ​ នៅ​ក្រៅ​ឃុំ​ និង​ឈ្មោះ​ ហា​ញ់​ ចំ​រ៉ុ​ង​ឧត្តម​សេនី​ទោ​ និង​ជា​មន្ត្រី​យោធា​កង​អង្គរក្ស​រត់គេច​ខ្លួន​បាត់​¬​។​

​តាម​អង្គហេតុ​ជនជាប់ចោទ​ឈ្មោះ​ អ៊ុ​ក​ កែវ​រតនៈ​ អាយុ​ ៥៧​ឆ្នាំ​ ពាក់ព័ន្ធ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ឆបោក​ ។​ ជនជាប់ចោទ​និង​គូកន​ ៥-៦​នាក់​ទៀត​នៅ​ចន្លោះ​ឆ្នាំ​ ២០០៥-២០១០​បាន​ឃុបឃិត​គ្នា​បន្លំ​ធ្វើ​ឯកសារ​ក្លែងក្លាយ​ពាក់ព័ន្ធ​ដី​សម្បទាន​របស់​រដ្ឋ​ចំនួន​ ៥០៧៩​ ហិ​កតា​នៅ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ឲ្យ​ទៅ​ប្រធាន​ក្រុមហ៊ុន​ជនជាតិ​ អង់គ្លេស​ម្នាក់​ហើយ​ជន​រង​គ្រោះ​បាន​ប្រគល់​លុយ​ឲ្យ​ចំនួន​ ៣​ ៩៩៥​ ០០០​ដុល្លារ​ដើម្បី​បាន​ដី​កាន់កាប់​តែ​គ្មាន​សិទ្ធិ​ទទួល​ដី​នោះ​ទើប​ជន​រង​គ្រោះ​ប្តឹង​តែ​ម្តង​។​

​ជនជាប់ចោទ​ទាំងអស់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​បទ​សូកប៉ាន់​អ្នកមាន​នីតិសម្បទា​ដើម្បី​ធ្វើ​លិខិតបញ្ជាក់​មិន​ពិត​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ ទោស​បទ​ក្លែង​លិខិតឯកជន​និង​ប្រើប្រាស់​លិខិត​ឯក​ក្លែង​ បទ​កាប់​រាន​ព្រៃ​ ឈូស​ឆាយដី​ព្រៃ​និង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​ ព្រមទាំង​បទ​សមគំនិត​ និង​ផ្តើមគំនិត​ ៕​

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print