ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងង១៣និង២០នាទី ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ លាំងមន្ទីរយុត្តិធម៌ចំនួន០៨នាក់ ដឹកនាំដោយលោក វ/ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរនិងប្រើ ប្រាស់គ្រឿងញៀន ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នា ក់៖
១-ឈ្មោះ ខន ស្រីនួន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សោម តាប់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ខេត្តកោះកុង ។ បច្ចុប្បន្នរស់ នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន ៖
១ -ម្សៅសរថ្លាចំនួន២កញ្ចប់ មានទម្ងន់សុទ្ធ០.០៥ក្រាម
២ -កាំបិតចុងស្រួចចំនួន០១
៣ -ទូរស័ព្ទចំនួន០៣គ្រឿង
៤ -លុយខ្មែរចំនួន៨០.០០០រៀល(ប្រាំបី ម៉ឺនរៀល)
៥ -ដបជក់ចំនួន០១
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័ យកំពុងបន្តនិតិវិធីនៅអ.ហខេត្តព្ រះសីហនុ ៕ ឆ្លាម សមុទ្រ