ឃាត់ជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀននៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងង១៣និង២០នាទី ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ លាំងមន្ទីរយុត្តិធម៌ចំនួន០៨នាក់ដឹកនាំដោយលោក វ/ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន  ចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន  ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១-ឈ្មោះ ខន ស្រីនួន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ បច្ចុប្បន្នរស់នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សោម តាប់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត  ខេត្តកោះកុង  ។ បច្ចុប្បន្នរស់ នៅ ក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
 ដកហូតវត្ថុតាងរួមមាន ៖
១ -ម្សៅសរថ្លាចំនួន២កញ្ចប់ មានទម្ងន់សុទ្ធ០.០៥ក្រាម
២ -កាំបិតចុងស្រួចចំនួន០១
៣ -ទូរស័ព្ទចំនួន០៣គ្រឿង
៤ -លុយខ្មែរចំនួន៨០.០០០រៀល(ប្រាំបីម៉ឺនរៀល)
៥ -ដបជក់ចំនួន០១
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យកំពុងបន្តនិតិវិធីនៅអ.ហខេត្តព្រះសីហនុ ៕  ឆ្លាម សមុទ្រ
unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print