រថយន្តខូចឈប់នៅលើផ្លូវជាតិពេលយប់ដោយគ្មានដាក់អ្វីជាសញ្ញាម៉ូតូបើកលឿនទៅបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ យ៉ាងតិចមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយហេតុការណ៍រថយន្តខូចឈប់នៅលើផ្លូវជាតិពេលយប់ដោយគ្មានដាក់អ្វីជាសញ្ញាសម្គាល់ ហើយជនរងគ្រោះបើកម៉ូតូលឿនទៅបុក ។

សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រ២៦លេខ២៧ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្កាល បណ្តាលឲ្យស្លាប់១នាក់ ភេទប្រុស នៅកន្លែងកើតហេតុ និងរបួសធ្ងន់១នាក់ទៀត ភេទប្រុសដូចគ្នា រីឯម៉ូតូ១គ្រឿងខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ម៉ូតូ ហុងដា១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១X ៧៣៨៣ បើកបរដោយឈ្មោះ ផេង ធាម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (មានមួក មានកញ្ចក់ ) មុខរបរកម្មករ (ស្លាប់នៅកន្លែងកើតហេតុ) ឌុប ឈ្មោះ សាន់ សាម៉ន ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិជាមួយគ្នារបួសធ្ងន់ ដែលបើកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ ទៅខេត្តព្រះសីហនុ) លុះដល់ចំណុចខាងលើ បានបុកចំពីក្រោយរថយន្ត១គ្រឿង ម៉ាកហីយ៉ានដាយ ពណ៌ខៀវ លាយពណ៌ទឹកក្រូច ស្លាកលេខ កណ្តាល ៣A០៨៥៤ ប្រភេទបែន បើកបរមិនដឹងឈ្មោះ (រត់គេចខ្លួនបាត់) ដែលរថយន្តនេះឈប់ខូចនៅលើទ្រូងថ្នល់ភាគខាងជើង ក្បាលបែរទៅលិច ពុំមានដាក់ចំណាំង អ្វីជាសញ្ញាឡើយ ។

គ្រោះថ្នាក់នេះ សមត្ថកិច្ចដាក់សេចក្តីសន្និដ្ឋានថា រថយន្ត ឈប់នៅលើផ្លូវជាតិពេលយប់ដោយគ្មានដាក់អ្វីជាសញ្ញា សំគាល់ឡើយខ្វះការប្រុងប្រយ័ត្ន ។ កម្លាំងជំនាញបានវាស់វែង ប្រមូលវត្ថុតាងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕ ស្អាងជ័យ

...

ge-2-768x432 ge-1-1-768x432 ge-3-768x432

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print