ដំណើរការស្តារឡើងវិញព្រែកហង់សម្រេចលទ្ធផលបានប្រមាណ៤៣ភាគរយ

ចែករំលែក៖

ខេត្តកណ្តាល ៖ គិតត្រឹមថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកហង់ សម្រេចលទ្ធផលបានប្រមាណ៤៣% ហើយ ។ ព្រែកហង់ នឹងក្លាយទៅជាព្រែកនាំទឹក និងដីល្បាប់ដ៏សំខាន់មួយ បំរើដល់ការងារបង្កបង្កើនផល ក៏ដូចជាទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ខណៈព្រែកនេះ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ។

ការស្តារព្រែកនេះ គឺមានប្រវែង ២.៧៥០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង និងសាង សង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ សរុបប្រវែង ២.២០០ ម៉ែត្រ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។

ក្រោយស្តាររួច ព្រែកនេះ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥០ ហិកតា នៅក្នុងឃុំកំពង់កុង ៕

...

tres-9 tres-8-768x576 tres-7-768x576 tres-3-768x576 tres-4-768x576 tres-5-768x576 tres-6-768x576 tres-2-768x576 tres-1-768x576

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print