បុរសជនជាតិចិនបើករថយន្តឡីចស៊ីស៤៧០បុកគូថរថយន្តហ៊ីយ៉ាន់ដាយពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាល ៖  បុរសជនជាតិចិនបើករថយន្តឡិចស៊ីស470 បោះពួយយ៉ាងលឿនជ្រុលទៅបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយឈប់នៅលើទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-8319 បើកបរដោយឈ្មោះ ម៉ាទីន  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ វាន់  ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ យ1481-ភព3 បើកបរដោយឈ្មោះ សឹង គង់ ភេទប្រុស អាយុ៣៣ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកឡិចស៊ីស470បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបើកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយកំពុងឈប់នៅលើទ្រូវផ្លូវពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕  ស្អាងជ័យ

...

IMG_3880 IMG_3881 IMG_3882 IMG_3884 IMG_3885 IMG_3886 IMG_3887 IMG_3888

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print