ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយជាប់ការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភស្ត្រីម្នាក់តែមិនបានសម្រេចខណះរួបនាងនៅបន្ទបជួលម្នាក់ឯងដោយប្តីទៅធ្វើការបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
បុរសជាប់ចោទឈ្មោះផន ផេត ភេទប្រុសអាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្រ ស្លាក់នៅភូមិកើតហេតុខាងលើ។ចំណែកនារីរងគ្រោះឈ្មោះ សួន ស្រីពៅភេទស្រីអាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីនារីរងគ្រោះខាងលើបាននិយាយថានៅមុនពេលកើតហេតុ នៅវេលាម៉ោង៣នឹង៣០រសៀលថ្ងៃទី៧ រូបនាងបានអង្គុយប៉ាក់រូបនៅមុខបន្ទប់របស់ជនជាប់ចោទ។បន្ទាប់មកបុរស់ជាប់ចោទក៏បានចេញពីរោងចក្រ ហើយសួទៅនាងថា ខ្ពៅ ឯងអត់ទៅធ្វើការទេអី ? ពេលនោះនាងបានឆ្លើយថា អត់ទៅទេពូ ! បុរសនោះក៏បន្តថាចុះប្តីឯងទៅធ្វើកាបាត់ហើយអី ក្រោយមកបុរសនោះក៏បើកទ្វាចូលបន្ទប់បាត់។
ប្រភពបានបន្តទៀតថា ពេលចូលបន្ទប់ភ្លាម បុរសខាងលើបានចេញមកវិញហើយបាននិយាយថា កាលពីនាងនៅក្រមុំរូបគាត់ចង់មឹមដោះនាងតែពុំបានសោះ តែ ឥឡូវ បងចង់រួមរ័ក្សជាមួយអូនម្តង។ ហើយនាងក៏ងើបចេញ។ភ្លាមនោះបុរសខាងលើបានចាប់បីនាងចូលបន្ទប់ហើយចាក់សោបន្ទាប់មកទៀតនាងនិយាយថាពូឯងមានប្រពន្ធព្រមទាំងមានកូនឯខ្ញុំក៏មានប្តីថែមទាំងមានកូនពូឯងធ្វើអញ្ចឹងអត់សមទេ រួចនាងក៏សុំអង្វទើបបុរសនោះដោះលែងវិញ។
លុះថ្ងៃទី៨ខែឆ្នាំដដៃលជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅអោយឃាត់្លួនជនសង្ស័យតែម្តង។ នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានបដិសេធថាខ្លួនមិនបានប្រព្រិត្តដូចនាងនិយាយឡើយ ។ ទោះជាយ៉ាងណាស្ត្រីរងគ្រោះបានទាមទានជំងឺចិត្តចំនួន3ពាន់ដុល្លារតែដោយខាងបុរសមិនមានប្រាក់បង់ឲ្យដោយ សារតែការចចាគ្នាមិនត្រូវគ្នាទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ
...