អគ្គិភ័យមួយចំអិនកំពិស ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជាប់របងដីឡូត៍មួយកន្លែងបានធ្វើអោយប្រជាពលរដ្ឋនិងសមត្ថកិច្ចផ្អើលឆោឡោហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុងចូលទៅវត្តនាគវន្ត័ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលដែលមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបែបនេះគឺតំបូងគេឃើញមានតែរង្ងឹកភ្លើងបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារតែមានខ្យល់បក់ទើបរង្ងើកភ្លើងទាំងនោះក្លាយទៅជាអណ្តាតភ្លើងយ៉ាងឆាប់រហ័សឆេះយ៉ាងសន្ធោសន្ធៅ។ នៅក្នុងភ្នក់ភ្លើងនោះដែរ គេឃើញមានកំតេចកំទីសំរាម និងសំបកកង់រថយន្តធំៗជាច្រើន ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា បើតាមការសន្និដ្ឋានជាបឋមគឺអគ្គីភ័យនេះប្រហែលជាមានគេដុតរួចដើរចេញ ព្រោះទីតាំងនោះមិនមានរបស់អ្វីដែលអាចឆាបឆេះដោយគ្មានភ្លើងនោះទេ ហើយរបស់ដែលឆាបឆេះនោះគឺវាក្រាសៗណាស់ទាល់តែមានគេដុតបានវាឆេះ ដូចជាសំបកកង់រថយន្តជាច្រើន ។ តែទោះជាយ៉ាងណាក៏ដោយអគ្គីភ័យនេះមិនបណ្តាលអោយឆាបឆេះដល់ផ្តះប្រជាពលរដ្ឋទេ ។

អគ្គីភ័យខាងលើនេះប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត និងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២.៣០នាទី រំលងអាធ្រាត ថ្ងៃខែឆ្នាំដដែល ៕សុខាសែនជ័យ

...

image4 image3 image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print