អ៊ីស្រាអែលមិនខ្វល់ពីការរិះគន់ បន្តសាងសង់ផ្ទះនៅតំបន់មានវិវាទជាមួយប៉ាឡេស្ទីន

ចែករំលែក៖

កន្លងមកទាំងអង្គការសហប្រជាតិ និង ប៉ាឡេស្ទីបានស្នើរឲ្យអីស្រាអែល បញ្ចប់ការសាងសង់ លំនៅឋាន នៅលើទឹកដីដែលមានវិវាទ ដែលអីស្រាអែលកាន់កាប់ខុសច្បាប់។ ប៉ុន្តែដោយសារតែកង្វះផ្ទះរស់នៅ របស់ពលរដ្ឋ នឹងដើម្បី ពង្រាយពលរដ្ឋរបស់ខ្លួនទៅរស់នៅក្នុងតំបន់ដែមានវិវាទ នោះកាន់តែច្រើន អីស្រាអែល សម្រេចបន្តសាងសង់ផ្ទះជាច្រើនពាន់ខ្នងនៅទីនោះ។

សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គណកម្មការជាតិរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានធ្វើការផ្តល់សិទ្ធិអនុញ្ញាតិ ក្នុងការសាងសង់អគារបន្ថែម ទៅកាន់តំបន់West Bank ទោះបីជាមានការមិនប្រឆាំងរបស់រដ្ឋាភិបាល ប៉ាឡេស្ទីនក្តី។

កាលពីថ្ងៃពុធគណកម្មាការជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអ៊ែល ជាអ្នកប្រកាសនូវព័ត៌មានមួយនេះ ហើយដោយក្នុងនោះខ្លួនបានអនុញ្ញាតិ ឲ្យមានការសាងសង់ចាប់ផ្តើម ពីក្នុងតំបន់Amichaiដែលតាមគម្រោងអគារស្នាក់នៅ ប្រមាណជា១០២ខ្នង នឹងត្រូវបើកការដ្ឋានសាងសង់នៅទីនោះ។

គួរបញ្ជាក់ដែរថាកាលពីដើមសប្តាហ៍កន្លងទៅ រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានយល់ព្រមរួចរាល់ក្នុងការជម្រុញ ឲ្យមានការសាងសង់អគារបែបស្នាក់នៅ ប្រមាណជា៣០០០បន្ថែម ទៅកាន់តំបន់ដដែលនេះ ខណៈដែលអ្នកឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅអ៊ីស្រាអ៊ែល បានបញ្ជាក់ថា មានអគារស្នាក់នៅ ប្រមាណជា៣១៧៨ខ្នង ដែលបានធ្វើរួចរាល់នៅក្នុងសប្តាហ៍នេះ។

ការសាងសង់នៅតំបន់ដែលមានវិវាទធ្វើឡើងយ៉ាងឆាងប់រហ័ស ដោយកម្មករសំណងភាគច្រើនទៅពីប្រទេសចិន ហើយមាន វេនធ្វើការទាំងថ្ងៃទាំងយប់ ឲ្យឆាប់ហើយ។

កន្លងមកអាមេរិកបានសន្យាជាមួយប្រធានាធិបតីប៉ាឡេស្ទីនថានឹងជួយស្វែងរកសន្តិភាពនៅក្នុងតំបន់ ប៉ុន្តែអីុស្រាអែលនៅតែបំពាន ដោយសាងសង នៅតំបន់មានជម្លោះ៕

...

download 385

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print