សារព័ត៌មានរុស្ស៊ី​ ៖​ នៅទីបំផុតកូរ៉េខាងជើង បានយកឈ្នះលើអាមេរិក

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយថា រាល់ការដាក់ទណ្ឌកម្ម និងការធ្វើសមយុទ្ធយុទ្ធរបស់អាមេរិក ទៅលើកូរ៉េខាងជើង មិនធ្វើឲ្យប្រទេសនេះភ័យខ្លាច ឬផ្អាក់សកម្មភាព បរមាណូឬមីស៊ីលនោះឡើយ បែជាបង្កើនឡើង ថែមទៀត។

គេហទំព័រ Sputnik របស់រុស្ស៊ីបានផ្សាយថា នៅថ្ងៃទី៩ខែមិថុនា បានផ្សាយនៅអត្ថបទវិភាគមួយ  ដោយក្នុងនោះបានបញ្ចាក់ថា ស្ថានភាពតានតឹងនៅកូរ៉េខាងជើង បានបញ្ចប់ទៅហើយដោយគ្មានសង្គ្រាមកើតឡើងឡើយ ។

មូលហេតុជម្រុញឲ្យស្ថានភាពកាន់តែតានតឹងគឺដោយសារតែកូរ៉េខាងជើង មិនបោះបង់ ការប្តេជ្ញារបស់ខ្លួនបើទោះបីមានការគំរាមកំហែង  បញ្ចូនកម្លាំងទ័ព និងអាវុធជាច្រើន មកភ្ជង់កូរ៉េខាងជើងក្តី។ តាមការវិភាគរបស់សារព័ត៌មានរុស្ស៊ី បានបញ្ចាក់ថា សង្គ្រាម ចិត្តសាស្ត្រ ប្រាជ្ញា កូរ៉េខាងជើង ពិតជាទទួលបានជ័យជំនៈ ។

កតាមួយចំនួនដែលកូរ៉េខាងជើង យកឈ្នះអាមេរិក នៅក្នុង សង្គ្រាម ប្រាជ្ញា ដោយសារតែកូរ៉េខាងជើង បានដឹងពីយុទ្ធសាស្ត្រពិតប្រាកដរបស់អាមេរិកក។

ទីមួយ៖ គឺអាមេរិកមិនហានប្រែក្លាយពីការគំរាមកំហែងឲ្យទៅជាសង្គ្រាមវាយប្រហារពិត។ តាមការពិត គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក មិនមានការប្រែប្រួលឡើយ ។ ការដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ក្រោយការបាញ់មីស៊ីលជាបន្ត បន្ទាប ការពិត គឹជាផ្លូវទលដែលអាមេរិកត្រូវដើរ គឺគ្មានអ្វីក្រៅពីការដាក់ទណ្ឌកម្មនោះឡើយ។ (ធ្វើអីគេមិនកើត,វាយប្រហារមិនបាន,គំរាម មិនខ្លាច » ទាំងនោះជាការបរាជ័យរបស់អាមេរិក។

ទីពីរ៖ កូរ៉េខាងជើងបានត្រៀមលក្ខណពិតប្រាកដនៅក្នុងការធ្វើសង្គ្រាម ។ ជប៉ុនក៏ទទួលស្គល់ថាកូរ៉េខាងជើង គឺជាការគំរាមកំហែងពិតប្រាកដ ហើយកូរ៉េខាងជើងក៏បានធ្វើសមយុទ្ធ ស្ត្រីពីយុទ្ធសាស្ត្រ នៃការវាយប្រហារដោយមីស៊ីលរបស់អាមេររិក និងការវាយបកវិញរបស់កូរ៉េខាងជើង។

ទីបី៖ កូរ៉េខាងជើង ពង្រឹងសកម្មភាព បរមាណូដោយកូរ៉េខាងជើងមានបរមាណូវាយប្រហារ បានគ្រប់ពេល ក្នុងនោះមានទាំងមីស៊ីលបំពាក់បរមាណូ Pukguksong -2 ។ ប្រព័ន្ធការពាររបសអាមេរិកនៅកូរ៉េខាងជើង មិនបានដឹង ពីការសាកល្បងពីរលើកមកហើយនៅប្រភេទមីស៊ីលខាងលើ ។ទាំងនោះហើយអាចបញ្ចាក់បានថាកូរ៉េខាងជើងអាចវាយប្រហារដោយចៃដល់ គ្មានអ្នកណាម្នាក់ដឹង។

កន្លងមកអាមេរិកបានបញ្ចូន នាវាផ្ទុកយន្តហោះ ទីមួយ ទីពីរ រហូតដល់ទី៣ ដែលមានយន្តហោះចម្បាំង រហូតដល់ទៅ ២៧០គ្រឿង ក្រៅពីនេះនៅមាននាវាមុជទឹក៤គ្រឿងដើរដោយថាមពលបរមាណូ បំពាក់កាំជ្រួចមីស៊ីល ៧០០ និងយន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្រ B 1 ហោះហើរចូលទឹកដីកូរ៉េខាងជើងទៀតផង តែកូរ៉េខាងជើង មិនខ្លាចចំពោះការគំរាមកំហែងនោះឡើយ។

មិនតែប៉ុណ្ណោះកន្លងមកថ្មីៗកូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលប្រឆាំងនាវាចម្ងាំង ទុកសម្រាប់វាយប្រហារ នាវារបស់សត្រូវដែលចូលក្នុងដែនទឹកកូរ៉េខាងជើង។

នៅព្រឹកថ្ងៃសុក្រនេះ សាធារណរដ្ឋប្រជាធិបតេយ្យ កូរ៉េ (DPRK) បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលប្រភេទថ្មីមួយ ដែលអាចមានសមត្ថភាព ប្រឆាំងទាំងនៅលើគោក និងក្នុងទឹក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ។

វាជាការបាញ់មីស៊ីល លើកទី៤ហើយ សម្រាប់ក្រុងព្យុងយ៉ាង នៅរយៈពេល១ខែ ។

ទីភ្នាក់ងារព័ត៌មានកូរ៉េ (KCNA) បានឲ្យដឹងថា មេដឹកនាំ DPRK គីម ជុងអ៊ុន ជាអ្នកដែលចង្អុលបង្ហាញ ដោយផ្ទាល់ក្នុងការ បាញ់គ្រាប់មីស៊ីល គឺ “មានសមត្ថភាពខ្លាំងក្លា មាន័យថា អាចបាញ់កំទេចនាវា សត្រូវនៅក្នុងសមរភូមិ”  ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា គ្រាប់មីស៊ីលដែលបាន បាញ់ម្សិលមិញ គឺបានធ្លាក់នៅក្នុងដែនសមុទ្រ នៃឧបទ្ធីបកូរ៉េ និងជប៉ុន ។

នៅមិនទាន់មានព័ត៌មានណាមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងចំនួនគ្រាប់មីស៊ីលពិតប្រាកដដែលកូរ៉េខាងជើងបានបាញ់ជាថ្មីនាថ្ងៃព្រហស្បតិ៍ ទី៨ មិថុនានេះទេ។ តែអ្វីដែលគេដឹង គ្រាប់មីស៊ីលជាច្រើនគ្រាប់ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីកំពង់ផែ Wonsan ដែលបែរមុខចំប្រទេសជប៉ុន និងដែលសេនាធិការដ្ឋាននៃកងទ័ពកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់ចូលក្នុងសមុទ្រជប៉ុន បន្ទាប់ពីហោះបានចម្ងាយ ២០០គីឡូម៉ែត្រ និងក្នុងកម្ពស់ ២គីឡូម៉ែត្រ។

ម្យ៉ាងទៀត គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីនាវា ឬមួយក៏ពីនាវាមុជទឹក និងដែលគោលដៅរបស់គ្រាប់មីស៊ីលទាំងនេះសម្រាប់វាយប្រហារលើនាវា។ គេអាចនិយាយបានថា ការដែលកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទនេះ គឺជាសារព្រមានមួយដែលរបបក្រុងព្យុងយ៉ាងចង់បញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការហ៊ានអះអាងយ៉ាងដូចនេះក៏ដោយសារថា ការបាញ់គ្រាប់មីស៊ីលប្រភេទនេះបានធ្វើឡើង មួយថ្ងៃក្រោយពីនាវាចម្បាំងពីរគ្រឿងរបស់អាមេរិកាំងទើបបានចាកចេញពីតំបន់នោះ។

តាមអ្នកនាំពាក្យរបស់សេនាធិការដ្ឋានកូរ៉េខាងត្បូង ការសាកល្បងគ្រាប់មីស៊ីលប្រភេទនេះហាក់មិនបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមបប្រឹក្សាសន្តិសុខទេ ព្រោះសេចក្តីសម្រេចបានហាមតែការសាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅកូរ៉េខាងត្បូងបានយល់ឃើញថា ការដែលរបបក្រុងព្យុងយ៉ាងបន្តបាញ់សាកល្បងគ្រាប់មីស៊ីលគ្រប់បែប និងបាញ់ញឹកញាប់សឹងរាល់សប្តាហ៍ពេលនេះ គឺក្នុងបំណងទទួលបានកិច្ចចរចានាពេលខាងមុខ ពិសេសកិច្ចចរចាជាមួយកូរ៉េខាងត្បូងដែលលោកប្រធានាធិបតីថ្មីមូន ចៃអ៊ីនចង់បាន និងជាមួយអាមេរិកដែលលោកដូណាល់ ត្រាំធ្លាប់បានលើកឡើងនាពេលថ្មីកន្លងទៅ។

ដោយឡែក និងក៏ដូចជាសព្វមួយដង ជប៉ុនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកហ្វ៊ូមីយ៉ូ គីស្ហ៊ីដាបានថ្លែងថា ជប៉ុននឹងមិនអាចអនុគ្រោះឲ្យមានការបង្ករឿងរបៀបនេះ និងទទួលស្គាល់ថា ទង្វើរបស់កូរ៉េខាងជើងលើកនេះមិនបានផ្តល់វិបាកភ្លាមៗដល់សន្តិសុខរបស់ជប៉ុនឡើយ៕

...

11 22 index

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print