ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញថាគាត់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកនិងឃឿនសួរក្រោមស្ពានអាកាសក្បាល់ថ្នល់បណ្ដាលឲ្យស្លាប់មួយរំពេចនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាល់ថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ កុលវិចិត្ដ អាយុ27ឆ្នាំមុខរបរជាមន្ត្រីនគរបាល ភ័ស្តភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ស្នាក់នៅភូមិររបោះអង្គាញ់ សង្កាត់ព្រែកឯងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលជាជិះម៉ូតូរងគ្រោះម៉ាកស៊ុយស៊ុគីឡែត ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ៖ 1CA-6442 រួមទាំងមានប្រពន្ឋពោះធំជិតឆ្លងទន្លេនៅឯស្រុកកំណើត ។
តាមសម្ដីប្រជាពលរដ្ឋដែលបានធ្វើដំណើឆ្លងកាត់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលចង្កូតទៅបុកនិងឃឿនផ្លូវនៅខាងក្រោមស្ពាយអាកាសក្បាលថ្នល់ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់រួចចេញឈាមពេញក្បាលស្លាប់មួយរំពេច ចំណែកឯម៉ូតូរងគ្រោះវិញបានដួលអូសជិត២០ម៉ែត្ររងការខូចខាតបន្ទិចបន្ទួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួួយអន្ដរាគមន៍និងទាក់ទងទៅក្រុមគ្រួសារសព ឲ្យមកយកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ
...