ណាតាហ្សា បដិសេធរួមរស់ជាមួយកីឡាករបាល់ទាត់ Booy Sen

ចែករំលែក៖

 ភ្នំពេញ៖ តារាសម្តែងខ្មែរអ៊ីស្លាមកញ្ញា ណា តាហ្សា បានសាងស្នេហ៍ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិអាហ្វ្រិកខាងត្បូង Booysen។ ទោះស្និទ្ធិស្នាលជាមួយគ្នាខ្លាំងក៏តារាស្រីរូបនេះលើកឡើងថាត្រឹមជាសង្សាប៉ុណ្ណោះមិនបានរួមរស់ជាមួយគ្នាគន្លងប្រពៃណីនោះទេ។

ចំណងស្នេហ៍ រវាងណាតាហ្សា និង កីឡាករបាល់ទាត់ប្រចាំក្លឹប ភ្នំពេញក្រោនបានប្រកាសដោយចំហរអស់ជាច្រើនឆ្នាំមកហើយខណៈដែលចាស់ទុំទាំងសងខាងបានដឹងលឺ។ ភាពតឹងរ៉ឹងនៃប្រពៃណីទំនៀមទម្លាប់ជនជាតិអ៊ីស្លាមបានតម្រូវឲ្យនារីប្រកាន់ជាប់លាប់ ទាំងការស្លៀកពាក់ពាក់អត្តចរិក និងកាយវិកា។ ណាតាហ្សាដែលគេស្គាល់ថាជាតារាស្រី ល្បីឈ្មោះ ក្នុងចង្កោមសិល្បៈក៏ធ្លាប់ទទួលរងការរិះគន់ខ្លះៗពីក្រុមអ្នកកាន់ខ្ជាប់ប្រពៃណីអ៊ីស្លាមថាបានធ្វើឲ្យសាសនានេះអាប់ឱន។

ទោះជាយ៉ាងណាតារាស្រីរូបនេះបានថ្លែងមិនទទួលយកការរិះគន់ទាំងនោះ។ នាងថា នាងបានប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ នាងថាការងារសិល្បៈខ្លះត្រូវការការលះបង់ ប៉ុន្តែមិនមែននាងធ្វើអ្វីបំពានដល់សាសនាដែរ។ ជុំវិញពាក្យថានាងបានរួមរស់ជាមួយសង្សា Booysen មុនរៀបការគឺកាន់តែមិនអាច។ នាងថាពេលខ្លះនាងសាងភាពស្និទ្ធិស្នាលខ្លាំងប៉ុន្តែមិនមែនមានន័យថានាងមានអ្វីដែលលើស និងបំពានប្រពៃណីនោះដែរ។ នាងថាទោះជាតារាសម្តែង ដែលប្រឹងប្រែងជម្នះនឹងភាពតឹងរ៉ឹង របស់ប្រពៃពីមែន ប៉ុន្តែនាងពិតជាមិនព្រមរួមរសជាមួយសង្សាទេដរាបណានាងនិងគូស្នេហ៍មិនចូលរោងការតាមទំនៀមទម្លាប់ខ្មែរអ៊ីស្លាមនោះ។

តារាស្រីរូបនេះបញ្ជាក់ដែរថានាងនៅមិនទាន់មានគម្រោងរៀបការជាមួយសង្សាបណ្តូលចិត្តនៅឆ្នាំនេះនៅឡើយគ្រាដែលនាង និងសង្សាសុទ្ធតែមមាញឹកខ្លាំងនឹងការងាររៀងៗខ្លួន។ នាងបញ្ជាក់ដែរថាដើម្បីភាពទុកចិត្តគ្នាទៅវិញទៅ មកនាងគ្រោងនឹងជិះយន្តហោះទៅជួបជាមួយក្រុមគ្រួសារសង្សានាងនៅចុងឆ្នាំនេះផងដែរ។ ក្រោយស្វែងរយល់ចិត្តិគ្នាបន្តនាង រំពឹងថា នឹងមានពិធីមង្គលការមួយចាប់ផ្តើមឡើងនៅពេលខាងមុខ៕  វឌ្ឍនា

...

IMG_6179 IMG_0227 IMG_8787 IMG_6384 IMG_6393 IMG_8783

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print