នគរបាលអន្តោប្រវេសន៍ខេត្តចុះឃាត់ខ្លួនជនជាតិចិន៦នាក់ បញ្ជូនទៅតុលាការ ពីបទភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធ អ៊ិនធឺណែត

ចែករំលែក៖

ខេត្តសៀមរាប ៖  នគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តសៀមរាប បានចុះប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនជាតិចិន ៦នាក់ រួចបញ្ចូនមកធ្វើការសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងសណ្ឋាគារ ហ្គោល ឌី យ៉ាណា បន្ទប់លេខ ៣០៥  ៣០៦  ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់ នី ស្នងកានគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧ ថា ដោយមានការសហការល្អ ជាម្ចាស់សណ្ឋាគារ ទើបលោកបានឱ្យ លោក វរសេនីយ៍ឯក ជា គឹម សាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ ដឹកនាំកម្លាំងក្រោមឱវាទ និង ដឹកនាំសម្របសម្រួលដោយ លោក រៀម ចន្ទ មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានដេការឆែកឆេរ លេខ ០១. ដក. ឆឆ <<ក>>/១៧ ចុះថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧របស់សាលាដំបូងខេត្តសៀមរាប បានចុះ ប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប រួចនាំយកមកធ្វើការសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តរបស់យើង។

លោកបានបន្តថា ជនសង្ស័យទាំង៦នាក់នោះរួមមាន៖ទី១/ឈ្មោះ CHEN JIANG LINភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E50807005   ទី២/ឈ្មោះ CHEN BIN BIN ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E6185156    ទី៣ /ឈ្មោះCHEN DE LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E 60862104  ទី៤ /ឈ្មោះ CHEN YU LIN ភេទប្រុសកើតឆ្នាំ១៩៧៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខE53663004  ទី៥/ឈ្មោះ CHEN BAO LIN ភេទប្រុសកើតឆ្នាំ១៩៨៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E52310697  និង ទី៦/ឈ្មោះ GUAN JIAN QIANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E96790365។ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងបទល្មើសរួមមាន៖កុំព្យួទ័រយួរដៃចំនួន៦គ្រឿង,ទូរស័ព្ទដៃចំនួន៥គ្រឿង  និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕  ប៊ុន រិទ្ធី

...

11 12 8 16 20 22 13 7 6 5 4 2 3 1 `15

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print