ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ សាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំស្តីពីបញ្ហាសណ្តាប់ ធ្នាប់សាធារណៈ និងបញ្ហាអនាម័យ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយបានសម្រេចប្រកាសតែងតាំងនិងធ្វើការផ្លាស់ប្តូរកងកម្លាំងប្រជាការពារនៅតាមគោលដៅមួយចំនួនដែលមានបញ្ហា ដើម្បីថែររក្សានៅបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅជូនប្រជាពលរដ្ឋអោយបានល្អប្រសើរផងដែរ ។
លោកសុខ ពេញវុធ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសំរាម លោកបានជំរុញឲ្យខាងតំណាងក្រុមហ៊ុនសុិនទ្រី ធ្វើការដឹកជញ្ជូនប្រមូលសំរាមអោយបានទៀងទាត់ទាន់ពេលវេលា មិនត្រូវអោយមានការកក់ស្ទះសំរាមនៅតាមដងផ្លូវសាធារណៈ ក៏ដូចជាតាមដេប៉ូសំរាម និងកន្លែងសំខាន់ៗទូទៅ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាល បានបន្ថែមពីលើការងារ ក្នងនោះដោយបានឧបត្ថម្ភថវិកាចំនួន ១០០$ ទៅដល់ប្រជាការពារម្នាក់ដែលរងគ្រោះថ្នាក់ចររាចរណ៏ក្នុងការធ្វើដំណើរតាមផ្លូវកន្លងមកផងដែរ ៕ ស តារា