អ្នកភូមិទទារជិត២០០នាក់ក្នុងសង្កាត់ចេកក្រុងស្វាយរៀងនាំគ្នាធ្វើបុណ្យឡើងអ្នកតានៅទួលត្រពាំងព្រៃខ្លា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀងជិត២០០នាក់បាននាំគ្នាធ្វើបុណ្យឡើងអ្នកតានៅទួលត្រពាំងព្រៃខ្លាដែលជាទំនាមទំលាប់ជាយូយាណាស់មកហើយដើម្បីរំលឹកដល់អ្នកតាដែលមានបារមីនិងបន់ស្រន់សុំទឹកភ្លៀងនិងសុំសេចក្ដីសុខសប្បាយគ្រប់ៗគ្នាកាលពីព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧ ។
IMG-2017dds0612-WA0053 - Copy
យោងតាមលោកតាសូរកាយអាយុ៨៧ឆ្នាំដែលមានទីលំនៅក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀងបានរៀបរាប់ពី ប្រវត្តិសង្ខេបរបស់ទួលត្រពាំងព្រៃខ្លាប្រាប់ដល់កូនចៅក៏ដូចជាអ្នកភូមិប្រុសស្រីថា កាលពីដើមឡើងទីទួលនេះសំបូរដោយព្រៃគុម្ភឡើងក្រាស់ក្រែលនិងមានសត្វជាច្រើនព្រមទាំងមានសត្វខ្លា១គូរនៅជាប្រចាំខណះដែលអ្នកភូមិជាច្រើននាក់នាំគ្នាអុចធូបដើម្បីសុំខ្ចីចានឆ្នាំងផងដែរ ។
IMG-20ss17s0612-WA0053 - Copy
មិនតែប៉ុណ្ណោះនៅទួលនេះគឺមានស្រះត្រពាំងទឹកមានពណ៏ខ្មៅជុំវិញព្រមទាំងមានត្រីធំៗ ដោយនៅពេលយប់អ្នកភូមិមិនហ៊ានមកព្រៃនេះទេព្រោះកណ្ដាលអធ្រាតគេឃើញមានភ្លើងទេវតាយ៉ាងធំហោះនៅលើទួលនេះ ។ ចំណែកឯ
ចោរដែលបានលួចក្របីអ្នកស្រុកដើរកាត់មកទីទួលនេះគឺវង្វេងផ្លូវ ហើយដោយរកផ្លូវចេញមិនឃើញដោយម្នាក់ៗភ័យរត់យកព្រះអាយុរៀងៗខ្លួនព្រោះសំបូរព្រៃក្រាស់ ដូចនេះហើយទើបអ្នកភូមិនាំគ្នាហៅថាទួលត្រពាំងព្រៃខ្លាតែម្ដង ។
ដូចនេះហើយជារៀងរាល់ឆ្នាំក្នុងខែមិថុនាអ្នកភូមិតែងតែនាំគ្នាធ្វើពិធីឡើងអ្នកតាសុំទឹកភ្លៀងនិងសុំសេចក្ដីសុខរហូតដល់បច្ចុប្បន្ននេះផងដែរ ។
IMG-2017s06fff12-WA0053 - Copy
ក្រោយពីបញ្ចប់កម្មវិធីអ្នកភូមិក៏បាននាំគ្នាលេងល្បែងកំសាន្តនិងរាំច្រៀងយ៉ាងសប្បាយរីករាយផងដែរ ៕
IMG-2017s06s12-WA0053 - Copy IMG-2017s06sss12-WA0053 - Copy IMG-2017s0612-WA0053 - Copy IMG-2017s0612-WA0053s - Copy IMG-2017sss0612-WA0053 - Copy


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print