ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់ត្រូវបានពស់ពឹសមិនស្គាល់ប្រភេទខាំស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ខណៈស្រ្តីរងគ្រោះទៅច្រូតស្បូវនៅវាលស្មៅជាមួយម្ដាយមីខាងក្រោយភូមិ។
ហេតុការណ៍ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្មៅខាងក្រោយភូមិ ស្ថិតក្នុងភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះ(សត្វពស់ពឹសខាំ)ឈ្មោះ អ៊ុំ សាម៉ុន អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្តី និងកូនប្រុសស្រីចំនួន ៧នាក់។
ប្រភពខាងលើបន្តថា ស្រ្តីរងគ្រោះ(សត្វពស់ពឹសខាំ)ស្លាប់ភ្លាប់ៗខាងលើ ខណៈដែលគាត់កំពុងច្រូតស្បូវជាមួយម្ដាយមីងឈ្មោះ ង៉ែត ហួយ អាយុ ៧១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ហើយការដែល(សត្វពស់ពឹសខាំ)ស្លាប់យ៉ាងរន្ធត់នេះ ខាំចំកញ្ចឹងកផ្នែងខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លាម ប៉ុន្តែគេមិនដឹងថាសត្វពស់ពឹសនេះជាប្រភេទអ្វីនោះទេ តែវាសាហាវណាស់ពឹសខ្លាំង(ចឹកឬខាំ)ភ្លាមធ្វើឲ្យស្លាប់មួយរំពេជបែបនេះ។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុសមត្តកិច្ចនគរបាលទទួលបានព័ត៌មាននោះភ្លាម ទើបចុះដល់ផ្ទះជនរងគ្រោះដើម្បីធ្វើការពិនិត្យ លទ្ធផល៖ ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីអំឃាតកម្មអ្វីនោះទេ ក៍សន្ថិដ្ឋានជនរងគ្រោះអាចស្លាប់ដោយសារសត្វពស់ពឹសខាំពិតប្រាកដ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើការចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន