កសិករព្រួយបារម្មណ៏ក្នុងការចិញ្ចឹមជ្រូកមានការធ្លាក់ចុះ ព្រោះគ្នានអ្នកទិញនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនិងសហគមនចិញ្ចឹមនៅក្នុងខេត្តស្វាយរៀងបាននាំគ្នាលើកឡើងថាបច្ចុប្បន្ននេះការចិញ្ចឹមរបស់កំពុងជួបផលលំបាកយ៉ាងខ្លាំងដោយសារមានការនាំជ្រូកចូលមកកម្ពុជាពីប្រទេសជិតខាងហើយមិនសូវមានឈ្មួញមករកទិញតាមផ្ទះដូចកាលពីមុននោះទេ ។
អ្វីដែលគួរព្រួយបារម្ភនោះគឺខាងបក្រសួងកសិកម្មចេញច្បាប់ឲ្យមានការនាំជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជាជាពិសេសយកមកចែកចាយនៅក្នុងខេត្តស្វាយរៀងមានចំនួនច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចិញ្ចឹមជ្រូកបានហើយគ្មានអ្នកទិញ ។
បើតាមលោកកឹម ផលជាអ្នកចិញ្ចឹជ្រូកសហគមននៅភូមិជាសឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងបានឲ្យដឹងថា លោកចិញ្ចឹមជ្រូក១៧ក្បាលក្នុងពេលបច្ចុប្បន្ននេះខុសប្លែកកាលពីមុន ដែលអាចចិញ្ចឹមដល់៣០ទៅ៤០ក្បាលឯនោះ ។ លោកបានបន្តទៀតថា ហើយពេល ដែលចិញ្ចឹមជ្រូកធំបានផលនោះបែបជាគ្មានទីផ្សារទៅវិញហើយខុសពីឆ្នាំមុនៗ ដែលមានឈ្មួញមករកទិញដល់ផ្ទះនិងលក់បានតម្លៃថ្លៃគួរសមដោយក្នុង១គីឡូបាន៧៥០០រៀលដល់៩០០០រៀល ។  លោកបានបន្តទៀតថា បច្នុប្បន្ននេះ ជ្រូកធ្លាក់ថ្លៃយ៉ាងខ្លាំងស្ទើរតែមិនគ្រប់ថ្លៃទិញចំណីជ្រូកផង ។ ម្យ៉ាងវិញទៀតនោះ ពេលមានឈ្មួញមករកទិញគេទម្លាក់ថ្លៃដោយទិញ១គីឡូ៥០០០រៀលដល់៦០០០រៀល។
ចំណែកលោកសុខ មុខរបរកសិករលោកបានប្រាប់សាព័ត៌មានយើងដឹងថា លោកស្ទើរតែលែងចិញ្ចឹមទៅហើយ ពី ព្រោះរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានឈ្មួញមកដឹកជ្រូកចេញពីវៀមណាមឆ្លងកាត់តាមមុខផ្ទះរបស់គាត់ទាំងយប់ទាំងតាមរថយន្តប្រហែលជា១០គ្រឿងក្នុង១ថ្ងៃៗនោះ ។ លោកបានបន្តទៀតថា បើក្រសួងនៅតែបន្តឲ្យឈ្មួញដឹកជាហូរហែដូច្នេះទៀតនោះច្បាស់ជាខេត្តស្វាយរៀងលែងមានអ្នកចិញ្ចឹមជ្រូកទៀតហើយ ។
ដោយឡែកបើតាមលោកនាង ចន្ថា ប្រធានសហគមនចិញ្ចឹមខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងផងដែរថា នៅកសិដ្ឋានចិញ្ចឹមជ្រូក និងកសិករចិញ្ចឹមជាលក្ខណៈគ្រួសារបានផល ហើយជ្រូកគ្មានទីផ្សារលក់ចេញនោះទេ ។ លោកបានបន្តថា ដោយសរុបក្នុងខេត្តស្វាយរៀងទាំងមូលកក់ស្ទះជ្រូកនៅតាមកសិដ្ឋានចិញ្ចឹមជ្រូករួមនិងកសិករចិញ្ចឹមលក្ខណៈគ្រួសារប្រហែលជិត៧ម៉ឺនក្បាលឯណុះ ។ ទន្ទឹមនោះលោកក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាជួយទប់ស្តាត់ការនាំសត្វជ្រូកចូលមកពីប្រទេសជិតខាងផង ដើម្បីឲ្យជ្រូកខ្មែរយើងមានតម្លៃ និងក៏អាចកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាកសិករ ដែលខំចិញ្ចឹមបាន ។
ពាក់ព័ន្ធករណីខាងលើនេះដែលលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ពលរដ្ឋបោះបង់ការចិញ្ចឹមជ្រូកពិតជាមានមែន ហើយកត្តាបោះបង់ការចិញ្ចឹមជ្រូកនេះមូលហេតុមកពីការទិញកូនជ្រូកមកចិញ្ចឹមមានតម្លៃដើមថ្លៃ និងកត្តារួមផ្សំចំណីជ្រូកក៏នៅតម្លៃខ្ពស់ផងដែរនោះចិញ្ចឹមបានលក់ ហើយគ្មានទីផ្សារជាពិសេមានការអនុញ្ញាតពីក្រសួងឲ្យមានការនាំចូលជ្រូកចូលតាមច្រកព្រំដែនខេត្តស្វាយរៀងច្រើនយកមកលក់ពាសពេញខេត្ត ដែលនាំអោយជ្រូករបស់កសិករគ្មានទីផ្សារបែបនេះ ។ លោកបន្តថា ទោះបីជាកសិករបោះបង់ការចិញ្ចឹមតាមគ្រួសារច្រើនបន្តិចក្តីតែការតាមកន្លែងប្រមូលផ្តុំ និងកសិដ្ឋាននានានៅក្នុងខេត្តនៅតែមានការចិញ្ចឹម ដើម្បីរង់ចាំការផ្អាកការនាំជ្រូកចូលពីប្រទេសជិតខាងដែរ ។
ទាក់ទងទៅផលិតផលជ្រូកដែលក្រុមកសិករផលិត និងចិញ្ចឹមបាននិងប្រឈមកង្វះទីផ្សារក្រុមអ្នកសាព័ត៌មានប្រចាំខេត្តស្វាយរៀងបានសាកសួរទៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ដែលជាមន្ទីរមានតួនាទីរកទីផ្សារជូនឲ្យអ្នកផលិតសម្រាប់លក់ដូរកសិផលនោះលោកមៀគ ឆវណ្ណរុន ប្រធានមន្ទីរបានប្រាប់អ្នកសាព័ត៌មានយើងថា បញ្ហាទីផ្សារជ្រូកធ្លាក់ចុះថ្លៃថោកនោះមន្ទីររបស់លោកបានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងសហគមន៍អ្នកផលិតនៅគ្រប់តំបន់ដើម្បីរកទីផ្សារជ្រូករួចរាលហើយ តែមិនបានដោយសារប្រទេសជិតខាងយើងគេផលិតបានច្រើនដូចយើងដែរ ដោយតម្លៃផលិតរបស់គេមានតម្លៃទាបជាងយើងទើបគេអាចលក់តម្លៃថោកក៏បានចំណេញនេះជាទីផ្សារសេរី បើទំនិញណាលក់ថោកអ្នកទិញច្បាស់ជាសម្រុកទៅទិញរបស់នោះយកមកប្រើប្រាស់ក្នុងជីវភាពរបស់គេ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print