នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកទម្ងន់២២៧ក្រាម

ចែករំលែក៖

កណ្តាល ៖ ជនសង្ស័យប្រុស-ស្រី២នាក់ជាគូរសង្សានឹងគ្នាត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ខណៈកំពុងជិះម៉ូតូឌុបគ្នាយកថ្នាំញៀនម៉ាកទឹកកកចំនួន២២៧ក្រាមទៅឲ្យម៉ូយនៅឯខេត្តព្រះសីហនុ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៨និង០៨នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ។

IMG-20170612-WA0053 3- Copy

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីជាគូរសង្សានឹងគ្នានោះឈ្មោះខៀវ សំកុសែន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបញ្ចូលបទភ្លេងទូរស័ព្ទ មានទីលំនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល រីឯនារីជាសង្សាឈ្មោះនាង នីរ៉ាវតី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

IMG-20170612-WA0053 - Copy

ប្រភពដដែលបានបន្តថា នៅក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៣ដុំធំ-១ដុំមធ្យម និង១៣កញ្ចប់ ស្មើនឹងទម្ងន់២២៧ក្រាម(ថ្នាំនេះត្រូវបានជនសង្ស័យលក់ចេញវិញសរុបជិត៣ម៉ឺនដុល្លា) និងម៉ូតូមួយគ្រឿង ។

IMG-201706dd12-WA0053 - Copy

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមកសមត្ថកិច្ចសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកមាន សំណាង អធិការនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះធ្វើការស្រាវជ្រាវតាមព័ត៌មាន ដែលផ្តល់ឲ្យរហូតឈានទៅដល់ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

IMG-20170612-ddWA0053 - Copy

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខៀវ សំកុសែនបានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានទទួលពីជនមិនស្គាល់ឈ្មោះ តាមរយៈជនសង្ស័យម្នាក់ ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដើម្បីយកទៅឲ្យមូយនៅឯខេត្តព្រះសីហនុ ។ ជនសង្ស័យបានបញ្ជាក់ថា ជនសង្ស័យដែលជាប់ពន្ធនាគារព្រៃសនោះបានទាក់ទងតាមទូរស័ព្ទឲ្យគេមកយកថ្នាំនេះមកឲ្យខ្លួន ដើម្បីបន្តយកទៅឲ្យម៉ូយ តែជនសង្ស័យខាងលើនេះមិនបានឆ្លើយសារភាពប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលកំពុងជាប់ពន្ធនាគារនោះទេ ៕ ស្អាងជ័យ

...

IMG-2017s0612-WA0053 - Copy IMG-20170d612-WA0053 - Copy IMG-20170612-WA005d3 - Copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print