ផ្ទុះឡស្លកៅស៊ូដែលកំពុងស្ថាបនាផ្លូវនៅក្រុងសៀមរាបបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនរងគ្រោះម្នាក់បានរងរបួសយ៉ាងទម្ងន់ដោយសារតែផ្ទុះឡស្លកៅស៊ូអ៊ុតធ្វើផ្លូវនៅវេលាម៉ោង១០និង៥០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះក្នុងការដ្ឋាន សាងសង់ផ្លូវ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាបនៅខាងកើតព្រលាន យន្តហោះខេត្តសៀមរាប។

20170612_220308

ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា នេះថា កៅស៊ូកំពុងក្ដៅ បានផ្ទុះជះ ចំលើផ្ទៃមុខ ជនរងគ្រោះដែលជាបុគ្គលិករបស់ក្រុមហ៊ុនស្លកៅស៊ូរបស់ចិន(ឈ្មោះម៉ូបា) ដែលស្លយកមកចាក់នៅតាមផ្លូវនៃក្រុងសៀមរាប។ លោកបន្តថា ឆ្លងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចករណីរថយន្ដដឹកកៅស៊ូហ្នឹងវាក្តៅពេកទើបបណ្តាលឲ្យផ្ទុះយ៉ាងដូច្នេះ។

FB_IMG_1497279748871

ជនរងគ្រោះដែលរងរបួសមានឈ្មោះរម្យ ហាំង ភេទប្រុស អាយុ២៣ឆ្នំា រស់នៅខេត្តបន្ទាយមានជ័យ មុខរបរបើកបរបើក រថយន្ដ ត្រូវបានជួយសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះ ចំនួន មួយគ្រឿង ធ្វើអន្តរាគមន៍ ទាន់ពេលវេលា ។

តាមការណ៍អោយដឹងពីជនរងគ្រោះបានអោយដឹងថា ក្រោយកើតហេតុក្រុមហ៊ុនបានបញ្ចូនទៅសង្រ្គោះនៅពេទ្យខេត្ត ហើយក្រុមហ៊ុនជាអ្នកចេញថ្លៃព្យាបាល និងការស្នាក់នៅទាំងអស់៕ប៊ុន រិទ្ធី

...

photo_2017-06-12_21-10-52photo_2017-06-12_21-10-44

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print