រថយន្តកង់៦បុកនគរបាលស្លាប់នៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ នគរបាលម្នាក់សង្ស័យស្រវឹងស្រាបេីកម៉ួតួតាមផ្លូវជាតិលេខ៥ត្រូវរថយន្តបុកស្លាប់កាលពីវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិច ខ្លោងទ្វារ វត្តសូរិយា ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនរងគ្រោះស្លៀកពាក់ឯកសណ្ឋាន ជាសមត្ថកិច្ច  បានបើកម៉ូតូ តែម្នាក់ឯង ម៉ាកហុងដាសេ ១២៥ ពណ៍ខ្មៅមួយគ្រឿង ផ្លាកលេខបជ១Q – ៥៩៥០ ជិះតែម្នាក់ឯងពីទិសខាងកើត មកលិច ដោយទំនងជាមានសភាពស្រវឹងស្រាជោគជាំ វង្វេងស្មារតី ទើបបណ្តាលឲ្យម៉ូតូ បើករ៉េ ពេញផ្លូវ លុះបន្ទាប់មក ក៏ស្រាប់តែ រថយន្តមួយគ្រឿងបានបញ្ច្រាសទិសគ្នា បានបុកពេញទំហឹងចំពីមុខ បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាល ចូលក្រោមកង់រថយន្ត ខ្ទេចក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្តង ។ បន្ទាប់រថយន្តបង្ក មិនបានឈប់មើលជនរងគ្រោះនោះបានបន្ថែមល្បឿនទៅមុខបាត់ស្រម៉ោលតែម្តងទៅ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ស្រុកអូរជ្រៅ បានចុះទៅត្រួតពិនិត្យទើបដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ឈ្មោះខុង វែង ហៅពេទ្យគង់ ភេទប្រុសមានអាយុ៤៨ឆ្នាំ រស់នៅភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានឋាននរះសក្កិ ជាអនុសេនីយ៍ឯក ផ្នែកខាងប៉ូលីស សុខាភិបាល ខេត្តបន្ទាយមានជ័យ ។

ត្រូវបានរថយន្តបុកចំពីមុខពេញមួយទំហឹង រួចកិនបែកក្បាល ធ្លាយខួរ  ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុតែម្តង!  ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

សមត្ថកិច្ចបន្តថា ចំនែករថយន្ដរត់ចេញពីកន្លែងកើតហេតុឆ្ពោះទៅ ទិសខាងកើត ត្រូវបានប៉ូលិស ចរាចណ៍ ខេត្តចាប់បាន ទាំងអ្នកបើកបរ និងរថយន្តប្រភេទដឹកដី កង់០៦ ម៉ាក់ FUSO ចង្កូតស្តាំ មួយគ្រឿង ត្រូវបានសមត្ថកិច្ចរក្សាទុករងចាំការដោះស្រាយតាមនិតិវិធីផងដែរ ។

សមត្ថកិច្ចបន្តថា ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា

...

f943a725-1c98-4a8e-b831-141db8fa489c e9d64b61-6931-4e7f-b2e8-27f986336539 3a38c76f-df30-42c5-9cb6-2e9680cf0ca0 487d159e-537d-4650-9e82-fc14298b0828 4ffa06f3-8bd0-4fa7-9652-b48d923584d2 efa7a339-2808-4925-ace0-01c71924ce74 553d2b56-b256-4584-8d74-211a5cae74f8 0ae3c369-d4d9-479c-bdc3-0e91a3628fd3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print