សមត្ថកិច្ចនាំខ្លួនជនប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើ Facebook

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបាននាំខ្លួនហើយ ជនដ៏ព្រហើនថ្លើមធំប្រើសិទ្ធិបញ្ចេញមតិហួសព្រំដែន និងជាមន្ដ្រីនគរបាលពាក់ ស័ក្ដិ៣ ខណៈ Comment ប្រមាថដល់អាយុជីវិតសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីសាកសួរតាមនីតិវិធី ។

មន្ដ្រីនគរបាលរូបនេះឈ្មោះលាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក ការិយាល័យគណនេយ្យ នៃនាយក ដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស ក្រសួងមហាផ្ទៃ ដែលបានប្រើសរសេរប្រមាថអាយុជីវិត របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម Facebook ដោយពាក្យថា៖ «អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានត្រកូលហ៊ុនទាំងអស់ ចាកចេញនិរទេសខ្លួនអោយបានមុនឆ្នាំ២០១៨ ។ បុណ្យវាសនាឯងត្រូវងាប់ឬជាប់គុក ដែលមិនអាចចៀសផុតបាន» សមត្ថកិច្ចបានបំពេញភារកិច្ចតួនាទីរបស់ខ្លួនរហូតឈានដល់ឃាត់ខ្លួនមន្ត្រីនគរបាលទំនើង និងជាសមាជិកបក្សសង្រ្គោះជាតិផងដែរ ៕ ដោយ៖ សុខ ខេមរា

...

IMG_3942 IMG_3943 IMG_3944

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print