កម្លាំង​នគរបាល​ប៉ុស្ដិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យចំនួន៨នាក់ ពី​បទ​រក្សាទុកដាវខុស​ច្បាប់​

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយនគរបាលខណ្ឌជិះម៉ូតូល្បាតក្នុងគោលដៅស្រាប់តែប្រទះឃើញឃាត់បានជនសង្ស័យចំនួន៨នាក់រក្សាទុកដាវមួយដើមខុសច្បាប់យកទៅសួរនាំ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១នឹង៤០នាទីឈានចូលថ្នៅងៃទី១៤ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខក្លិបស្ពាយឌ័រភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១-ឈ្មោះវ៉ុត  រ័ត្នអាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិនៅស្រុកត្រាំងខេត្តតាកែវ។ទី២-ឈ្មោះទូច សីហា ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ។ទី៣-ឈ្មោះញឹម ព្រេម ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិជម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៤- ឈ្មោះនៅ  សុធារ៉ាភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៥-ឈ្មោះឆន  សុខភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកសំណង់ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫសី្សកែវ។ទី៦-ឈ្មោះហ៊ុន  មករាភេទប្រុស អាយុ២០ឆ្នាំមុខរបរជាងពិដាន ស្នាក់នៅភូមិជំម្ពូវន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៧-ញ៉  ហាង  ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ទី ៨ឈ្មោះ វ៉ន  ភ័ក្ត ភេទអាយុ១៨ឆ្នាំ ជាងម៉ូតូ ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៨នាក់ខាងលើដោយជិះម៉ូតូ៤គ្រឿង ទី១-ម៉ាក់និចពណ៌ក្រហមលាយស អត់ស្លាក់លេខ(ជាប់ដាវ)។ម៉ូតូទី២-ម៉ាកអែសស៊ែត(FZ)ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1CA,4343។ទី៣- ម៉ាកឌ្រីមសងសេរ៊ី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1K,2421។ទី៤-ម៉ាកឡែកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX,8784  ។

តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យនឹងកំលាំងប៉ុសិ៍ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតតាមបណ្តោយផ្លូវវេងស្រេងហើយមកទល់មុខក្លិបខាងលើ ដោយឃើញជនសង្ស័យ ឈប់ម៉ូតូផ្តុំកំពុងនៅជុំគ្នាដោយមានការសង្ស័យបានចូលទៅឆែកម៉ូតូខាងលើ។បន្ទាប់មកឃើញម៉ូតូម៉ាកនិច មានដាវទំនើបមួយដើម ក៏ឃាត់ខ្លួនជនសង្ស័យទាំងនោះភ្លាមៗផងដែរ។រួចនាំជនសង្ស័យទាំង៨នាក់ខាងលើយកមកសាកសួរនៅប៉ុស្តិ៍។ក្រោយពីធ្វើការសាកសួរជនសង្ស័យនិមួយៗបដិសេធរៀងៗខ្លួនពួកគាត់មិដឹងមានដាវនៅលើម៉ូតូនោះឡើយ។ចំណែកម្ចាស់ម៉ូតូម៉ាកនិចខាងលើ បាននិយាយថា ម៉ូតូរបស់ខ្លួនត្រូវមិត្តភក្តផ្សេងទៀតបានខ្ចីហើយទើបនឹងយកអោយវិញ។

ក្រោយពេលកើតហេតុដោយជនសង្ស័យខាងលើដោយឆ្លើយបដិសេធយ៉ាងណាក៏ដោយកម្លាំងនគរបាលប៉ុស្ដិ៍កសាងសំណុំរឿងហើយបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី៕ សុខាសែនជ័

...

image3 image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print