ហៅម៉ូតូឌុបជិះពីកំពង់សៀមយកទៅវាយប្លន់នៅចំការលើ មិនសម្រេច នគរបាលចាប់បានល្មម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក វរ សេនី យ៏ ទោ ខេ ង ស្រេង អធិការ នគរបាល ស្រុក ចម្ការលើ ប្រាប់ ឲ្យ ដឹង ថា នៅ វេលា ម៉ោង ១២ និង ០៩ នាទី ថ្ងៃត្រង់ រូប លោក បាន ទទួល ព័ត៌មាន ពី លោក មេ ភូមិ ត្រពាំង ឫស្សី ឃុំ ស្ពឺ ថា មាន ករណី ចោរប្លន់ ម៉ូតូ ដែល បាន ប្រព្រឹត្ត នៅ លើ ផ្លូវលំ ក្នុងភូមិ អូ វាយ ក្រោយ ពី ទទួល បាន ព័ត៌មាន នេះ ភ្លាម រូប លោក បាន ដឹកនាំ កម្លាំង ជា ច្រើន នាក់ ចុះ ទៅ កាន់ ទីនោះ ជា បន្ទាន់ ។

លោក វរសេនីយ៍ទោ ខេ ង ស្រេង អធិការ នគរបាល ស្រុក ចម្ការលើ ប្រាប់ បន្ត ថា ដោយ មាន កិច្ចសហការល្អ មានការ ចូលរួម ពី ប៉ុស្តិ៍ រដ្ឋបាល ឃុំ ជយោ ព្រមទាំង ប្រជា ការពារ នោះ ក៏ បាន តាម ប្រមាញ់ ចាប់ ជន សង្ស័ យ ម្នាក់ ឈ្មោះ ខន សល់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ភូមិ អូរ វាយ ឃុំ ស្ពឺ ស្រុក ចម្ការលើ ។ ដែល បាន ជួល ម៉ូតូឌុប ម្នាក់ ឈ្មោះ សាន ឆាន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ នៅ ភូមិ ត្រពាំង កក់ ឃុំ អូរ ស្វាយ ស្រុក កំពង់សៀម ជិះ ចេញពី ត្រង់ ចំ ណុ ង រង្វង់ មូល ត្រើង ដើម្បី ឆ្ពោះទៅ កាន់ ភូមិ អូរ វាយ ស្រប ពេល ដែល ដល់ កន្លែងស្ងាត់ បាន ធ្វើ សកម្មភាព ប្រតាយប្រតប់ គ្នា ជាមួយនឹង ម្ចាស់ ម៉ូតូ តែ ដោយ បុរស ម្ចាស់ ម៉ូតូ មាន ស្មារតី រឹង មាំក៏ បាន តតាំង ជាមួយនឹង ចោរ ។

ចំណែកជនសង្ស័យនៅ ពេល ដឹង ថា ប្លន់ មិន បាន ក៏ រត់ ចូល ទៅ ក្នុង ចំការ អំពៅ ក្នុងភូមិ ត្រពាំង ឫស្សី ឃុំ ជយោ ស្រុក ចម្ការលើ ហើយត្រូវ បាន សមត្ថកិច្ច ឡោម ព័ទ្ធ ចាប់ខ្លួន បាន និងត្រូវ បាន នាំ ខ្លួន មក កាន់ អ ធិការដ្ឋាន នគ បាល ស្រុក ចម្ការលើ ដើម្បី សួរនាំ ។

ករណីនេះលោកអធិការក៏បានប្រាប់ឲ្យដឹងថា កំពុងស្រាវ ជ្រាវរកបក្សពួកបន្តព្រោះរឿងវាវែងឆ្ងាយណាស់៕វណ្ណ:

...

IMG_3962 IMG_3966 IMG_3967 IMG_3968 IMG_3969 IMG_3970 IMG_3971 IMG_3972 IMG_3973

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print