ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដា លមកពីរថយន្ដម៉ាកហាយឡែនឌ័រ១គ្រឿង បានបើកបរយ៉ាងលឿនហើយជ្រុលទៅបុកជា មួយរថយន្ដឡិចសុីសLX៤៧០ បណ្ដាលអោយរថយន្ដទាំងពីរគ្រឿ ងរងការខូចខាតទាំងសងខាងយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង២២និង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៥កែងនឹងមហាវិ ថីមៅសុីទង់ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-7306 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹ ងស្រា រួមដំណើរដោយបុរសម្នាក់ទៀតជាមួ យគ្នា។ ចំណែករថយន្ដរងគ្រោះម៉ាក ឡិចសុីស៤៧០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2V-6376 បើកបរដោយបុរសម្នាក់។
បើតាមសាក្សីនៅកន្លែងកើតហេតុបា នអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ ដឡិចសុីស៤៧០ធ្វើដំណើរតាមបណ្ដោ យផ្លូវលេខ១០៥ទិសដៅពីត្បូងទៅជើ ងហើយបានឆ្លងកាត់មហាវិថីមៅសុីទង់ ពេលឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្ រូវរថយន្ដហាយឡែនឌ័រដែលធ្វើដំណើ រតាមបណ្ដោយមៅសុីទង់ទិសដៅពីលិចទៅ កើតបុកចំពីចំហៀងរថយន្ដពេញទំហឹ ងបណ្ដាលអោយរថយន្ដខូចខាតទាំងសងខា ង។
ក្រោយកើតហេតុភាគីទាំងសងខាងបា ននិយាយយកត្រូវរាងៗខ្លួន ដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិ ច្ចទំនាក់ទំនងទៅកំលាំងជំនាញចុះ ធ្វើការវាស់វែងយករថយន្ដទាំងពី រគ្រឿងទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ជើងគោករាជធានីភ្នំពេញដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ