ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលស្រុកប្រាសាទបាគងចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅវេលាម៉ោង២១និង០០នាទីថ្ងៃទី១២ខែ មិថុនាឆ្នាំ២០១៧ ស្ថិតនៅចំនុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០៦នាក់ រួចបញ្ចូនមកសួរនាំនៅការិយាល័យជំនាញ។
តាមប្រភពពីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យទាំង៦នាក់នោះមាន៖ទី១/ឈ្មោះ ឡុត គន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជួញដូរ) ទី២/ ឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជួញដូរ) ទី៣/ ឈ្មោះ មុជ ឡែត ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរគ្មានទីលំនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប (ជួញដូរ) ទី៤/ ឈ្មោះ ធិន ជួនវិជ្ជា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរគ្មានទីលំនៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀម រាប (ចាត់ចែងទី៥/ឈ្មោះ ស៊ុយ ម៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំមុខរបរគ្មានទីលំនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចាត់ចែង ) និង ទី៦/ឈ្មោះ អៀង ចាន់លីណា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរគ្មាន ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប(ចាត់ចែង)ទាំង៦នាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន ។និងបានដកហូតវត្ថុតាងរួមមាន៖ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន២កញ្ចប់តូចទំងន់០,១ក្រាម ទាំងសំបក,ទូរស័ព្ទដៃចំនួន១០គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី