ខេត្តព្រៃវែង ៖ ជំងឺសរសៃប្រសាទប្រចាំកាយរើឡើងវិញ ធ្វើឲ្យបុរសម្នាក់យកកាំបិតចុងស្រួចអារបំពង់ក ហូរឈាមពេញខ្លួន សល់តែដង្ហើមចង្រឹត រួចបានស្លាប់ ខណៈបញ្ជូនសង្គ្រោះដល់ពាក់កណ្តាលផ្លូវ ។ ហេតុ ការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ ។
ជនរងគ្រោះ ឈ្មោះ វ៉ន សារ៉ា ហៅក្រា រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ក្រោយហេតុការណ៍កើតឡើងបានបន្តិច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកខ្សាយ(ក) បានចុះមកដល់ភ្លាមៗ ហើយធ្វើការពិនិត្យកន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាបានយកកាំបិតចុងស្រួចអារកខ្លួនឯងពិតប្រាកដមែន តែត្រូវបានស្លាប់ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ។
នគរបាលស្រុកពាមរក៍បានបញ្ជាក់ពីមូលហេតុឲ្យដឹងថា ជនរងគ្រោះកន្លងមកមានជំងឺសរសៃប្រសាទ និងខានលេបថ្នាំរយៈពេល៥ខែមកហើយ ទំនងជាជំងឺសរសៃប្រសាទរើរឡើងវិញ ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជាយក្រុង
...