ភ្នំពេញ ៖ បក្ខពួកក្រុមបងតូចបងធំចំនួន៤នាក់ត្រូវបានសមត្ថកិច្ចប៉េអឹមខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបានភ្លាមៗខណៈពេលដែលពួកគេបានបង្ករជម្លោះដោយប្រើ
ដំបងនិងដាវដេញកាប់គេ ផ្អើលពេញភូមិនិងបង្ករអោយមានអ្នករងរបួសធ្ងន់ធ្ងរចំនួន២នាក់។
អំពើហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង១២ អាធ្រាត្រ ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ នៅចំណុចទីតាំងប្រគុំតន្ត្រី មួយតាមផ្លូវ ជា ស៊ីម ស្ថិតក្នុងភូមិច្រេស
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខ បានអោយដឹងថា÷នៅមុនពេលកើតហេតុភាគីជនរងគ្រោះ២នាក់បងប្អូនបាននាំគ្នាទៅមើលគេរាំច្រៀងក្នុងពិធីប្រគុំតន្ត្រី
មួយ នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី លុះដល់ម៉ោង១២យប់ក៏ស្រាប់តែឃើញគេឈ្មោះគ្នា ដេញកាប់គ្នាប្រសាចដិយមិនដឹងមូលហេតុ ភ័យដែរក៏នាំបងប្អូនរត់គេចពីទីនោះ នៅតែគេនាំគ្នាមកស្ទាក់វាយនិងកាប់ចិញ្ច្រាំបញ្ចេញកំហឹងតាមចិត្ត។
ភ្លាមៗនោះផ្អើលដល់កងកម្លាំងប៉េអឹមដែលដាក់កម្លាំងយាមល្បាតនៅក្បែរនោះឃើញហេតុការណ៍ជាក់ស្តែងក៏កេណ្ឌកម្លាំងឡោមព័ទ្ឋចាប់ឃាត់ខ្លួនជនដៃដល់បានចំនួន៤នាក់និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើស មានដំបងដែកទីប១ដើមដាវកែច្នៃចំនួន២ដើមទៀត។
នៅក្នុងអំពើហឹង្សានេះបានបង្ករអោយបុរសក្មេងៗចំនួន២នាក់រងរបួសធ្ងន់ធ្ងរក្នុងម្នាក់ៗដេរ២០ថ្នេរ ដែលជនទាំង២នាក់នោះមានឈ្មោះ ឈិន ប៊ុនតឹម អាយុ២៣
ឆ្នាំ រងរបួសត្រង់ក្បាលដេរចំនួន២៣ថ្នេរ និងម្នាក់ទៀត ឈ្មោះ ឈិន សុខចាន់អាយុ១៩ឆ្នាំ រងរបួសត្រង់ខ្នង ឆ្អឹងជំនី ដេរចំនួន១៩ថ្នេរ។ ពួកគេជាបងប្អូនបង្កើត
មានទីលំនៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ខណ្ឌ សែនសុខ ។
សមត្ថកិច្ច ប៉េអឹម ខណ្ឌសែនសុខបានបន្តបញ្ជូនក្រុមជនដៃដល់ខាងខាងលើទៅកាន់ ប៉េអឹម រាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ចែងតាមច្បាប់៕ តុង សីហា