សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ ដកហូតដែកស្រួចកែច្នៃ១ដើម

ចែករំលែក៖

ភ្នំពេញៈ យុវជនក្មេងៗចំនួន៦នាក់ត្រូវបាន សមត្ថកិច្ចប៉េអឹមខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២៣យប់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៧ នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មី បន្ទាប់ពីបានសង្ស័យពួកគេជាជនមិនល្អ ហើយឆែកឆេពួកគេរកឃើញមាន ដែកស្រួចកែច្នៃដូចផ្លែព្រួញ ហើយចោទថា ជាអាវុធខុសច្បាប់ និងជាក្រុមក្មេងទំនើងប៉ុនប៉ងធ្វើសកម្មភាពមិនល្អ ។

ក្រុមយុវជន ជាប់ចោទដែលត្រូវបានគេឃាត់ខ្លួនទាំងនោះ មានឈ្មោះ

១/ នី ម៉ាប់ អាយុ២៤ឆ្នាំ ។
២/ សៅ ប៉ុញ អាយុ១៩ឆ្នាំ ។
៣/ លន់ រស់ អាយុ២៧ឆ្នាំ ។
៤/ ប្រុញ ដារ៉ា អាយុ១៥ឆ្នាំ ។
៥/ វន វ៉ាត អាយុ១៧ឆ្នាំ ។
៦/ សន ពិសិដ្ឋអាយុ១៥ឆ្នាំ ។ ក្រុមជនទាំង៦នាក់នេះ មានមុខរបរជាកម្មករនិងស្នាក់នៅក្នុងភូមិ
ច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមរបាយការណ៍របស់ មន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខ បានអោយដឹងថា
ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់ខាងលើនេះ គឺមុនដំបូងខាងកងកម្លាំង
បានជិះម៉ូតូយាមល្បាតក្នុងមូលដ្ឋានបា ប្រទះឃើញពួកគេកំពុងដើរជុំគ្នាទាំងហ្វូង
នៅវេលាកណ្តាលអាធ្រាត្រទៅហើយនោះ។ ដោមានសង្ស័យថា ពួកគេអាចជួបគ្នា
ប្រើប្រាស់(សេព)ថ្នាំញៀនខុសច្បាប់ទើបឃាត់ឆែកឆេ ក៏ប្រទះឃើញមា លាក់ទុក
ដែកស្រួចកែច្នែ ដូចផ្លែព្រួញ១កំណាត់ប្រវែង២តឹក ទើបនាំខ្លួនពួកគេមកសួរនាំ
និងបានបញ្ជូនបន្តទៅកាន់ កងរាជអាវុធហត្ថរាជធានី បើទោះបីជាខាងក្រុមជន
ជាប់ចោទប្រកែកថាមិនបានប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់អ្វីទេក៏ដោយ៕

IMG_4006

...

IMG_4007

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print