ពីថ្ងៃអគ្គីភ័យកេីតឡេីងនៅខណ្ឌឫស្សីកែវចំនួន២លេីក

ចែករំលែក៖

ភ្នំពេញ ៖ ពីដានផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់សំភារៈមួយចំនួនដោយគេអះអាងថាដោយសាទុស្សេខ្សែរភ្លើងត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានជួយយកទុយោបាញ់ទឹកនិងបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់ចំនួន៥បំពុងប្រើរយះពេលកន្លះម៉ោងទើបរលត់ភ្លើងអស់ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលទី១៦ខែមិនាឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ៧២ក្រុមទី៧ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឆែមចាន់ណាភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ដូរស្នាក់កើហេតុខាងលើ ។

ម្ចាស់ផ្ទះបានឱ្យដឹងថាមូលហេតុដែលបណ្តាលឱ្យឆាបឆេះនោះផ្តើមចេញមកពីខ្សែភ្លើងឆ្លងកាត់ពីដានដើម្បីបំភ្លឺក្នុងផ្ទះទើបបណ្តាលឱ្យទុស្សេឆាប់ឆេះបែបនេះ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុអ្នកជិតខាងបានឃើញផ្សែងខ្មៅហុយៗខ្មួរខ្មាញ់ចេញតាមបង្អូចបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថាមានភ្លើងឆាបឆេះផ្ទះដែលម្ចាស់ផ្ទះកំពុងនៅជុំគ្នាហើយភ្លាមៗនោះម្ចាស់ផ្ទះបានស្រែកឱ្យអ្នកជិតខាងជួយខ្លះជួយយកទុយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់និងរងយន្តបាញ់ទឹករបស់សាលាខណ្ឌឫស្សីកែវមួយគ្រឿងប្រើពេលពន្លត់អស់រយៈពេលកន្លះម៉ោងទើបភ្លើងរលត់អស់ទៅវិញ ហើយនឹងមានឡានទឹករបស់ស្នងការក្រុងចេញមកជួយដែរតែមិនបានបាញ់ទេ ព្រោះភ្លើងរលត់ទៅហើយ ក៏ប៉ុន្តែក្នុងហេតុការណ៍នោះរងការខូចខាតសំភាៈបន្តិចបន្តួចហើយមិនបណ្តាលឱ្យនណាម្នាក់រងរបួសនោះឡើយ ។
នៅក្នុងហេតុការណ៍នេះគេឃើញលោកជាពិសីអភិបាលខណ្ឌឫស្សីកែវនិងមន្ត្រីមួយចំនួនចេញជួយអន្តរាគមន៍ផងដែរ ។
ដោយឡែកនៅយប់វេលាម៉ោង២រំលងអាធាត្រមានអគ្គិភ័យម្តងទៀតនៅក្នុងសង្កាត់ស្វាយប៉ាកបណ្តាលផ្ទះប្រជាពល រដ្ធចំនួន៤ខ្នងរងការខូចខាតតែមិនបណ្តាលឱ្យមនុស្សណាម្នាក់បាត់បង់ជីវិតឡេីយ ៕   អារុណរះ

...

0224be63-b32a-4e32-8b39-967b8ad3ad8e aeb1b19a-c64e-4247-a901-475e93bd30f3 b44f5634-470c-4caa-b43b-b5f162ab3cb4 c3651b61-99bb-4474-9076-3a15046f590f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print