ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀ ននៃកងរាជអាវុធហត្ថខេត្តសៀមរាប សហការដឹកនាំ ដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា នាយការរិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងកងរាជអាវុធហត្ថស្រុ កជីក្រែង និង កម្លាំងកងរាជអាវុធហត្ថស្រុកពួ ក ចុះបង្រាប ករណី រក្សាទុក ដឹកជញ្ជូន ឫជួញដូរ នូវសារធាតុញៀនខុសច្បាប់ បានធ្វើឡើងរយៈពេល២ថ្ងៃ នៅទីតាំងផ្សេងគ្នា ក្នុងខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួ នជនសង្ស័យ ប្រុស ស្រីចំនួន៣៣នាក់ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខេត្តសៀមរាប។
លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា នាយការរិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថខេត្ត បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានតាមមូ លដ្ឋាន លោកបានដឹកនាំកម្លាំងចុះ បង្រ្គាប ករណី រក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ធ្វើឡើងរយៈពេល២ថ្ងៃ នៅទីតាំងផ្សេងគ្នា ក្នុងខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនជន សង្ស័យ ប្រុស ស្រីចំនួន៣៣នាក់ រួចនាំយកមកសួរនាំនៅការិយាល័យ ជំនាញនៃកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការមួយចំនួន និងបញ្ជូនទៅមណ្ឌលអប់រំមួយចំនួ ន។
លោកបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញបានធ្វើកា រឃាត់ខ្លួន ក្នុងនោះបានដកវត្ថុតាងរួមមាន៖ ម្សៅគ្រើមម៉ាទឹកកកចំនួន៣៥កញ្ចប់ ស្មើនឹងទម្ងន់ ៩៧,៨៧ ក្រាម ,ទូរសព្ទ័ ដៃ ១៩ គ្រឿង និង ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ ថ្នាំជក់មួយចំនួនធំផងដែរ។
បច្ចុប្បន្នជនសង្ស័ប្រុស ស្រីទាំង៣៣នាក់ត្រូវបានកម្លាំ ងកងរាជអាវុធហត្ថប្រឆាំងបទល្មើ ស គ្រឿងញៀន ខេត្តបានរៀបចំកសាងសំណុំរឿងបញ្ជូ នទៅសាលាដំបូងខេត្ត ដើម្បីចាត់ការនិតិវិធីច្បាប់ និងជនសង្ស័យ ប្រើប្រាស់មួយចំនួនបញ្ជូនទៅមណ្ ឌលស្តានីតិសម្បទាសន្សាបជាតិញៀ នខេត្ត៕