ហុងដាសេ១២៥ព្រលះរថយន្ត TOYOTA CAMARYពីក្រោយរបួសធ្ងន់នៅបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបាក់ជើងស្ដាំសន្លប់ស្ដូកស្ដឹងនឹងកន្លែងខណៈដែលបើកម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ក៏បុករថយន្តTOYOTA CAMARY ពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។

12096082_915799721806484_1664814414923954689_n

សមត្ថកិច្ចនគបាលប្រាប់ថាអ្នកបើកបរម៉ូតូមានឈ្មោះស៊ុន វាសនា អាយុ២៩ឆ្នាំមានទីលំនៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប រងរបួសបាក់ជើងខាងស្ដាំធ្ងន់ធ្ងរ រីឯអ្នកបើករថយន្តមានឈ្មោះនៅ គា ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1D-6058 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ១ក៏បុកពីក្រោយរថយន្តម៉ាកTOYOTA CAMARY ពណ៌សស្លាកលេខ ភ្នំពេញ2C-5009 ស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយសន្លប់ស្ដូកស្ដឹងហើយត្រូវបានអ្នកធ្វើដំណើរនិងសមត្ថកិច្ចមូលដ្ឋានដឹកទៅសង្គ្រោះមកកាន់មន្ទីរពេទ្យប៉ុន្តែដោយសភាពធ្ងន់ក៏ដឹកបន្តទៅប្រទេសវៀតណាម ។

រីឯវត្ថុតាងទាំងពីរគ្រឿងត្រូវបានអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ។ សមត្ថកិច្ចនគរបាលបានបន្តថាមូលហេតុគឺអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង៕

12047125_915799715139818_6948568254793937485_n 12046906_915799735139816_3526478049898442688_n

...

ដោយ៖ ឃឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print