អាជ្ញាធរខេត្ត សម្រេចឲ្យអាជីវករផ្សារសសរស្តម្ភចាស់លក់នៅផ្សារចាស់ដ៍ដែល

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីក្រុមអាជីវករតវ៉ាប្រឆាំងជាច្រើនថ្ងៃមិនព្រមទៅលក់នៅផ្សារថ្មីដែលអាជ្ញាធរឃុំបានរៀបចំឲ្យនៅក្នុងរយៈពេល១សប្តាហ៍កន្លងមក ក្រុមអាជីវករផ្សារសសរស្តម្ភស្ថិតនៅក្នុងឃុំសសរស្តម្ភចាស់ ស្រុកពួក ខេត្តសៀមរាប ប្រមាណជាង១០០នាក់ ដែលលក់ដូរក្នុងផ្សារមួយនេះបានលើកគ្នាតវ៉ាប្រឆាំងដាច់ខាតចំពោះគំរោងសាងសង់សាលាមត្តេយ្យដែលគ្រោងសង់លើទីតាំងផ្សារចាស់របស់អាជ្ញាធរមូលដ្ឋាននេះត្រូវបញ្ចប់ដោយជោគជ័យ។

????????????????????????????????????

ហេតុការណ៍ដែលអភិបាលរងខេត្តបានចូលរួមដោះស្រាយឲ្យ អាជីវករផ្សារសសរស្តម្ភចាស់នៅលក់ដដែរនោះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ខណៈផ្សារនេះបានកើតឡើងដ៏រ៉ាំរ៉ៃជាយូរខែមកហើយ ។

តាមប្រភពពីក្រុមអាជីវករនេះបានរៀបរាប់ប្រាប់អភិបាលរងខេត្តថា ពួកគាត់មានការប្រឆាំងបែបនេះគឺបន្ទាប់ពីអាជ្ញាធរឃុំគ្រោងរុះរើផ្សារចាស់ដែលជារបស់រដ្ឋ ធ្វើឲ្យអាជីវករទៅលក់ក្នុងផ្សារថ្មីជាផ្សារឯកជនដែលរៀបចំដោយអាជ្ញាធរឃុំនោះ។ ប៉ុន្តែរហូតមកដល់ពេល នេះដោយមាន​ចុះសិក្សាយ៉ាង​ច្បាស់លាស់របស់អាជ្ញាធរខេត្តរួចមកគឺត្រូវបាន លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបប្រកាសសម្រេចឲ្យអាជីវករផ្សារសសរស្តម្ភលក់នៅផ្សារចាស់ដដែរ ប៉ុន្តែត្រូឲ្យខាងអាជីវករទាំងអស់ចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងផ្សារឲ្យបានល្អប្រសើរ។

ប្រភពបានបន្តថា ចំណែកគម្រោងសាងសង់សាលាមត្តេយ្យនៅលើទីតាំងផ្សារចាស់របស់អាជ្ញាធរឃុំនោះត្រូវខេត្តលុបចោលទាំងស្រុង ហើយឲ្យអាជីវករទំាងអស់ត្រូវឈប់ចងកំហឹងជាមួយអាជ្ញាធរឃុំតទៅទៀតចាប់ពីថ្ងៃទី៣០ ខែកញ្ញានេះតទៅ។

ចំពោះវិធានការ​ដោះស្រាយរបស់អាជ្ញាធរខេត្តនៅពេលនេះត្រូវបានក្រុមអាជីវករសម្តែងការគំាទ្រ និង​ចាត់ទុកថា មាន​ភាពយុត្តិធម៌បំផុតសម្រាប់ពួកគាត់។

ក្រុមអាជីវករបានអះអាងបន្តថា មូលហេតុដែលពួកគាត់មិនព្រមទៅលក់នៅផ្សារថ្មីនោះគឺដោយ សារតែទីតំាងផ្សារថ្មីនៅឆ្ងាយពីទីប្រជុំជនពួកគាត់លក់ដូរមិនដាច់ពោលគឺមានចម្ងាយឆ្ងាយពីផ្សារចាស់ប្រមាណជាង២០០ម៉ែត្រ ។

លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ក្នុងអង្គប្រជុំជា​មួយអាជីវករនៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា លោកទទួលយកសំណើររបស់ពលរដ្ឋក៏ដូចជាអាជីវករទាំងអស់ដែលបានចូលរួមនិងសំណូមពរមាន៤ចំនុចគឺ៖ ទី១/សូមលុបបំបាត់​​គម្រោងការសាងសង់សាលាមត្តេយ្យនោះចោលទាំងស្រុង ទី២/សូមឲ្យបើកផ្លូវតូបដែលបិទនៅលើផ្លូវនោះចោល និងទី៣/សូមឲ្យអាជា្ញធរថ្នាក់ក្រោមមេត្តាជួយដាក់កម្លាំងការពារសុវត្ថភាពជូនប្រជាពលរដ្ឋឲ្យបាន និងទី៤/សូមឲ្យអាជីវករទាំងអស់ដែលលក់ដូរនៅផ្សារចាស់ចូលរួមការពារសម្អាតបរិស្ថានឲ្យបានស្អាតគ្រប់ៗគ្នា ។

ចំណែកលោក គី ឡាយ មេឃុំសសរស្តម្ភបានមានប្រសាសន៍ក្នុងអង្គប្រជុំនេះដែលថា សូមឲ្យបងប្អូនអាជីវករចាស់ដែលនៅលក់ដូរកន្លែងដដែរសូមមេត្តា កុំនាំគ្នាមានគំនុំជាមួយអាជីវករដែលទៅលក់នៅផ្សារថ្មីនោះឲ្យសោះ ព្រោះយើងទាំងអស់គ្នាគឺជាកូនខ្មែរដូចៗគ្នាកុំមានចងគំនុំនឹងគ្នាចាប់ពីពេលនេះតទៅ។

លោកបន្តថា ទីតាំងផ្សារចាស់គឺជាដីរបស់រដ្ឋដែលមានទំហំ១.៦៥២ម៉ែត្រការ៉េ ដែលបានបង្កើតផ្សារសសរត្តម្ភចាស់នេះឡើងតាំងពីអំឡុងឆ្នាំ១៩៨១មកម្ល៉េះ មកដល់បច្ចុប្បន្នមានរយៈពេល៣៤ឆ្នាំ ។

លោកបន្តទៀតថា ដោយសារផ្សារចាស់នេះមានភាពតូចបង្អៀត ទើបលោកសម្រេចចិត្តជួលដីបន្ថែមទៀតនៅពីខាងក្រោយចំនួនប្រមាណ៧៥០ម៉ែត្រការ៉េក្នុងមួយឆ្នាំតម្លៃ៧លានរៀល ។

លោកបានបញ្ជាក់ថា ដោយឃើញផ្សារចាស់មានភាពចង្អៀតបែបនេះ ទើបលោកចំណាយដីរបស់លោកធ្វើផ្សារសសរស្តម្ភថ្មីដើម្បីឲ្យអាជីវករចូលលក់ដោយពុំគិតតម្លៃអ្វីឡើយ គ្រាន់តែឱ្យពួកគាត់បង់តែភាស៊ីនិងអនាម័យតែប៉ុណ្ណោះ ហើយចម្ងាយពីផ្សារចាស់ទៅផ្សារថ្មីនោះមានចម្ងាយ២៥០ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះត្រូវបានក្រុមអាជីវករផ្សារសសរស្តម្ភចាស់បាននាំគ្នាមកធ្វើការតវ៉ាជាមួយលោកមេឃុំម្តងរួមមកហើយ ដោយលោកមេឃុំបានមកគំរាមឲ្យពួកគាត់ថា ដាច់ខាតត្រូវតែរុះរើយកផ្សារចាស់នេះមកធ្វើជាសាលាមត្តេយ្យឲ្យបានជាដាច់ខាត ប៉ុន្តែមកដល់រសៀលថ្ងៃទី៣០ ខែកញ្ញាត្រូវបានអភិបាលរងខេត្តសៀមរាបនិងលោកអភិបាលស្រុកពួក បានមកចូលរួមដោះស្រាយឲ្យអាជីវករផ្សារសសរស្តម្ភចាស់នៅលក់ដដែរដោយពុំមានការរុះរើទៅកន្លែងផ្សេងទៀតឡើយ។ ហើយក្រុមអាជីវករផ្សារចាស់បានអបអរសាទរនៅ​ប្រសាសន៍របស់អភិបាលរងខេត្តនិងលោកអភិបាលស្រុកពួក រកអ្វីមកប្រៀបពុំបានឡើយ ៕

????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????DSC_0430

...

ដោយ៖ ឡាំសុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print