ភ្នំពេញ ៖ បុរសជាជាងពិដានម្នាក់បានដាច់ខ្យល់ស្លាប់ខណៈកំពង់អង្គុយលើកៅអីហើយក៍មានក្អួតចេញមកហើយក៍នាំគ្នាដឹកយកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះតែជាអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ65E0ផ្លូវ៥៩៨ក្រុម៧ភូមិភ្នំពេញសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
សពមានឈ្មោះ ឈន់ សុជាតិ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរបជាងពិដានស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិខ្សាច់ឃុំល្វាស្រុកព្រះស្តេចខេត្តព្រៃវែង។
ប្រភពពីកម្មករដែលធ្វើការដូចគ្នាបានអោយដឹងថាកាលពីពេលយប់ជនរងគ្រោះបានផឹកស្រាបៀជាមួយនិងមិត្តភក្តីអស់មួយកេះហើយក៍ចូលដេកជាធម្មត្តាលុះព្រឹកឡើងជនរង(សព)បាននាំគ្នាហូបបាយជាមួយនិងកម្មក និងជាងហើយក៍អង្គុយនៅលើកៅអីមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានក្អួតដោយឃើញសភាពមិនស្រួលថៅកែរួមនិងជាងបាននាំគ្នាដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យ អង្គធំ ដែលមានទីតាំហនៅផ្លូវកម្ពុជាក្រោមក្នុងខណ្ឌទួលគោក។ពេលទៅដល់មន្ទីពេទ្យក្រុមគ្រួពេទ្យបានជួយដាក់អុកសុីសែនហើយពិនិត្យហើយគ្រួពេទ្យបានប្រាប់ ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយៗក៍ដឹកយកមកដំគល់នៅវត្តទឹកថ្លាតែម្តង។ ក្រោយមកក៍មានសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនិងរាយការណ៍ទៅផ្នែកកោសលវិច័្ចដើម្បីអោយក្រុមគ្រួសារអស់ចិត្ត។
ក្រោយពីសមត្ថកិច្ចផ្នែកកោសលវិច្ច័យធ្វើការពិនិត្យលើសាកសពរួចមកបានបញ្ជក់ថាសពពិតជាបានស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែន។សពត្រូវសមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ តុង សីហា