លួចម៉ូតូបានហើយ តែជិះរត់មិនរួចត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយប៉ូលីសបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយតែរត់មិនរួច។
កាលពីម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នៅភូមិទ្រុងមាន់សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យឈ្មោះ សួន ពន្លឺ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ចំណែកម្ចាស់ម៉ូតូឈ្មោះ ស៊ិន វិសាល ភេទប្រុសអាយុ២១ឆ្នាំមុខរបរនិស្សិតឆ្នាំទី៤នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្នាក់ នៅផ្ទះជួល ភូមិ ទ្រុងមាន់សង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតភូមិឡូរីឃុំរកាក្នុងស្រុកដូនកែវខេត្តតាកែវ។

តាមដើមបណ្តឹងប្រាប់ថានៅមុនកើតហេតុគាត់បានចេញពីសាលាដោយជិះម៉ូតូរបស់ខ្លួនម៉ាកឌ្រឹមសង់សេ១១០ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ1BS-5007 មកឈប់នៅមុខផ្ទះជួលដោយចាក់សោរត្រឹនត្រូវហើយបានចូលក្នុងផ្ទះដើម្បី ដូរខោអាវពេលនោះបានឮសំលេងម៉ូតូបញ្ឆះគាត់ក៍ចេញមើលស្រាប់តែបានឃើញជនសង្ស័យកំពុងជិះចេញក៍ដេញចាប់ទាញម៉ូតូពីក្រោយបណ្តាលអោយដួលរលាត់ដៃជើងនិងចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើភ្លាមៗផងក្នុងករណីនេះបណ្តាលអោយម្ចាស់ម៉ូតូដួលរលាត់ដៃរលាត់ជើងផង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរដោយឡែកម៉ូតូបានប្រគល់អោយម្ចាស់វិញដើម្បីយកទៅប្រើប្រាស់ ៕ តុង សីហា

...

5a76490a-8a95-45ee-917a-78ef1be7cc0e 953eca66-6c9d-48a7-8f99-dba53957d29d 3434d0f6-d803-4273-9da4-f28e7eb88fba

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print