លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានចិញ្ចឹមអន្ទង់នៅភូមិក្តីត្នោត​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជូនមតិដល់ម្ចាស់កសិដ្ឋានថា «ទីផ្សារអន្ទង់កំពុងតែពេញនិយម ហើយបានតម្លៃល្អ» ។ ការថ្លែងបែបនេះបន្ទាប់ពីលោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ថូ វណ្ណា ស្ថិតនៅភូមិក្តីត្នោត សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមអន្លង់ លោក ថូ វណ្ណា បានឲ្យដឹងថា ក្នុង១ឆ្នាំអាចចាប់លក់បាន២ដង ក្នុង១ដងជាមធ្យមចាប់បានពី៧-១០តោន ក្នុង១តោនលក់បាន២០លានរៀល ។ លោកបាន បន្តថា លោកប្រកាន់យកមុខរបរនេះ៧ឆ្នាំមកហើយ ២ឆ្នាំដំបូងបានគ្រាន់តែជាការដកពិសោធន៍ប៉ុណ្ណោះ ។  បច្ចុប្បន្នកសិដ្ឋានលោកពុំទាន់មានលទ្ធភាពផលិតកូនទេ កូនដែល ចិញ្ចឹមក្នុងកសិដ្ឋានសព្វថ្ងៃ ភាគច្រើនទិញពីបងប្អូនប្រជាកសិរនៅក្នុងតំបន់នេះផ្ទាល់ ។

លោករដ្ឋមន្រ្តីបានជូនមតិដល់ម្ចាស់កសិដ្ឋានអោយខិតខំបន្ថែមទៀត ព្រោះទីផ្សារអន្ទង់កំពុង តែពេញនិយម ហើយបានតម្លៃល្អ ។ គួរជួយបង្ហាត់បង្រៀនដល់កសិករអោយចេះចិញ្ចឹមជា លក្ខណៈគ្រូសារ ហើយចុះកុងត្រាប្រមូលទិញវិញ ។ ធ្វើបែបនេះគឺអាចជួយរកទីផ្សារជូនដៃគូផលិត និងជាពិសេសជួយបង្កើតមុខរបស់ដល់បងប្អូនប្រជាពលរដ្ឋ ក្រៅពីការងារស្រែ ចម្ការ ៕ ជាយក្រុង

...

nkd001 (7) nkd001 (6) nkd001 (8) nkd001 (5) nkd001 (2) nkd001 (4) nkd001 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print