ពលរដ្ឋ​ខ្មែ​ឥ​ស្លា​ម​៦៨០​នាក់​ទទួល​បាន​សុវត្ថិ​ភាពល្អ​ បន្ទាប់​ពី​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជ​ ក្នុង​ខណៈ​ពិធីបុណ្យ​នេះ​ ជួប​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​៧១០​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​៤៤​នាក់​ ដែល​ជា​ភ្ញៀវ​ របស់​ព្រះ​ចៅ​សុល​ម៉ា​ន​ ព្រះមហាក្សត្រ​ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ទៅ​ធ្វើបុណ្យ​ហា​ជ្ជ​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ ជា​បណ្តើរៗ​វិញ​ដោយ​សុវត្ថិភាព​ ក្នុង​ចំណោម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​៦៨០​នាក់​ បាន​ចេញដំណើរ​ទៅ​ចូលរួម​ពិធីបុណ្យ​ហា​ជ្ជ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ដែល​ជា​ពិធីបុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​សាសនិក​ឥ​ស្លា​ម​នៅ​ទូ​ទាំង​ពិភពលោក​ ត្រូវ​តែ​គោរព​ប្រតិបត្ដិ​តាម​ជំនឿ​សាសនា​ ។​ ​

a3

លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ទៅ​ទទួល​អ្នក​ទាំង​៤៤​នាក់​ ក្នុង​ចំណោម​បងប្អូន​ខ្មែរឥស្លាម​៦៨០​នាក់​ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​នេះ​ថា​៖​ បងប្អូន​ខ្មែរឥស្លាម​ចំនួន​៦៨០​នាក់​ ដែល​បាន​ទៅ​ចូលរួម​ ក្នុង​ពិធីបុណ្យ​ហា​ជ្ជ​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ពុំ​មាន​បងប្អូន​ខ្មែរឥស្លាម​ណា​ម្នាក់​ជូ​ប​គ្រោះថ្នាក់​ ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​រូបរាង​កាយ​ ឬ​បាត់បង់​អាយុជីវិត​ ក្នុង​ឧបទ្ទវហេតុ​ រត់​ជាន់​គ្នា​ នៅ​ទីក្រុង​ម៉ា​ក្កះ​ បាន​ធ្វើ​ឲ្យ​បាត់បង​អាយុជីវិត​មនុស្ស​ចំនួន​៧១០​នាក់​រួច​មក​នោះ​ ។​ ​

លោក​បាន​រំលឹក​ថា​៖​ បងប្អូន​ពលរដ្ឋ​សាសនិក​ឥ​ស្លា​ម​ ណា​ម​ម្នាក់​មាន​លទ្ធភាព​ បាន​ទៅ​ចូលរួម​ប្រតិបត្តិ​ ក្នុង​ពិធីបុណ្យ​ហា​ជ្ជ​នេះ​ គឺ​បុគ្គល​នោះ​ មានបុណ្យ​កុសល​ខ្ពង់ខ្ពស់​ណាស់​ព្រោះ​ពិធី​នេះ​ជា​កាតព្វកិច្ច​ទី​៥​ ក្នុង​ចំណោម​កាតព្វកិច្ច​ទាំង​៥​ របស់​សាសនា​ឥ​ស្លា​ម​ គឺ​បាន​បុណ្យ​ច្រើន​ណាស់​ ប្រសិនបើ​គ្រួសារ​ណា​ មាន​លទ្ធភាព​ បាន​ទៅ​ធ្វើបុណ្យ​ហា​ជ្ជ​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ម្ដង​ គ្រួសារ​នោះ​មានបុណ្យ​ខ្ពស់​បាន​ឡើង​ទៅ​ឋានន្ដរ​ជា​ព្រះ​ចម្រើន​សម្បត្ដិ​។​ ជា​រៀង​រាល់​ឆ្នាំ​សាសនិក​ឥ​ស្លា​ម​ នៅ​ទូ​ទាំង​ពិភពលោក​ ពី​គ្រប់​ទិស​ទី​ប្រមាណ​៤​លាន​ទៅ​៥​លាន​នាក់​ មានឱកាស​អញ្ជើញ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជ​នេះ​ នៅ​ឯ​ទីក្រុង​ម៉ា​ក្កះ​ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

នៅ​ឆ្នាំ​នេះ​ ពិធីបុណ្យ​ហា​ជ្ជ​ មាន​ប្រជាពលរដ្ឋ​សាសនិក​ឥ​ស្លា​ម​ បាន​ជួប​ឧបទ្ទវហេតុ​ រត់​ជាន់​គ្នា​ ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០០​នាក់​ ក្នុង​ខណៈ​ដែល​ពិធីបុណ្យ​នេះ​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ នា​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ​ តែ​ហេតុ​ការ​ណ៏​នេះ​ ជា​សំណាងល្អ​ ពុំ​មាន​គ្រោះថ្នាក់​ ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​របស់​យើង​នោះ​ទេ​ ៕​

a5 a2 a6 q1

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print