ភ្នំពេញ៖ នៅព្រឹកមិញនេះ (១ តុលា ២០១៥) សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បានអញ្ជើញរាប់បាត្រនៅក្នុងពិធីកាន់បិណ្ឌវេនទី៤ រួមជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នៅវត្តលង្កា រាជធានីភ្នំពេញ។
សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែគោរពប្រណិបត្តិ និងជួយទំនុកបម្រុងឧបត្ថម្ភគ្រប់យ៉ាង ដើម្បីលើកស្ទួយព្រះពុទ្ឋសាសនាដែលជាសាសនារដ្ឋអោយកាន់តែរីកចម្រើនល្អរឹងមាំនៅក្នុងប្រទេស។
សព្វថ្ងៃនេះព្រះពុទ្ឋសាសនា បានចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេសយើង ៕
...