ទុកម៉ូតូនៅក្បែរត្រពាំងទឹកចូលទៅអូសត្រី ឡើងលើគោករៀបចំទៅផ្ទះវិញស្រាប់តែបាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមកអូសត្រីនៅក្នុងត្រពាំងទឹក១កន្លែងនៅភូមិថ្នល់បំបែកខណៈដែលអូសមុនដំបូងមិនបាត់ទេព្រោះឧស្សាហ៍ងាកមើលតែអូសយូៗទៅមានការភ្លេចភ្លាំស្រាប់តែពេលឡើងគោកងាកមើលម៉ូតូចោរជិះយកទៅបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅក្បែរត្រពាំងទឹកមួយកន្លែងភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យុវជនរងគ្រោះមានឈ្មោះហុត សុីណាអាយុ២៣ឆ្នាំមានមុខរបរជាកម្មកររោងចក្រស្នាក់នៅផ្ទះជួលក្នុងភូមិសាគ្គី១សង្កាត់ត្រពាំក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ចំណែកម៉ូតូដែលចោរកាច់សោកនិងកាត់ច្រវ៉ាក់យកទៅបាត់នោះម៉ាកឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FI 4976។តាមសម្តីជនរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុរួបគាត់បានបបួលគ្នា២នាក់ទៀតដែលនៅបន្ទប់ជួលក្នុងភូមិសាមគ្គី១ជាមួយគ្នាទៅអូសត្រីនៅក្នុងត្រពាំងទឹកមួយកន្លែងនៅខាងក្រោយវត្តជម្ពូវ័ន្តក្នុងភូមិថ្លល់បំបែកដោយបានចាក់សោកនិងយកសោក្រវ៉ាកចាក់កង់ត្រឹមត្រូវដោយទុកឃ្លាតពីកន្កែងអូសត្រីចម្ងាយប្រហែល២០០ម៉ែត្រហើយបានចូលទៅអូសអួនយកត្រីក្នុងត្រពាំងទឹកនោះខណៈអូសដំបូងៗឧស្សាហ៍​ងាក​មើលមិនបាត់ទៅណាទេតែក្រោយមកភ្លេចខ្លួនមិនបានងាកមើលស្រាប់តែពេលឡើងគោករៀបចំទៅផ្ទះងាកមើលម៉ូតូត្រូវចោរលួចបាត់តែម្តងដោយបន្សល់ទុកតែសោដែលជនសង្ស័យកាត់ចេញពីម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទាំងសោកស្តាយ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print